នៅថ្ងៃទី១១នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន០១នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីទៀតបានជាសះស្បើយ ធ្វើឲ្យអ្នកជាសះ ស្បើយសរុបកើនដល់៧៥នាក់
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិ បាល បានចេញសេចក្ដីជូនព័ត៌មានមួយដោយបានបញ្ជាក់ថា បានរកឃើញករណីករណីឆ្លងថ្មីជំងឺកូវីដ១៩ ចំនួន០១នាក់ គឺគឺស្រ្តីជនជាតិចិន អាយុ៣១ឆ្នាំ ជាភ្ញៀវទេសចរ ស្នាក់នៅបណ្ដោះអាសន្ននៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ថ្មីទៀតបានជាសះស្បើយ ក្នុងនោះមាន ៖
១. បុរសជនជាតិខ្មែរ អាយុ៦២ឆ្នាំ រស់នៅរាជធានីភ្នំពេញ
២. បុរសជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ នៅខេត្តកំពត
៣. ស្ត្រីជនជាតិបារាំង អាយុ ៤៨ឆ្នាំ ជាភ្ញៀវទេសចរនៅខេត្តព្រះសីហនុ ។
អ្នកជាសះស្បើយចំនួន០៣នាក់បន្ថែមទៀតនេះ ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់៧៥នាក់ និង អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៤៥នាក់ នៃអ្នកឆ្លងសរុប១២០នាក់ ។
ព័ត៌មានលម្អិតសូមអានសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប



