មនុស្សយើងម្នាក់ៗកើតមកលើផែនដីនេះ គ្មាននរណាម្នាក់ ចង់បានជីវិតដែលមិនពេញលក្ខណៈនោះទេ គឺគ្រប់គ្នាតែងតែចង់កើតមក មានគ្រប់លក្ខណៈ ដូចជាមនុស្សធម្មតា ។ មានបងប្អូនជាច្រើនប្រាកដជាធ្លាប់បានជួប ធ្លាប់បានឃើញហើយថា នៅលើផែនដីយើងនេះ មានបងប្អូនមានចំនួនគាត់កើតមកហើយ មានអ្នកខ្លះគាត់ក៏ពិការ បើមិនពិការដៃ ពិការជើង បើមិនដូច្នោះទេគឺគាត់ស្តាប់អ្វីមិនកើត។
ដោយឡែកបើបងប្អូនងាកមកមើលពីជីវិតរបស់ប្អូនប្រុសម្នាក់នេះ ស្ទើរស្រក់ទឹកភ្នែក ប្អូនប្រុសគាត់និយាយមិនបាន (ជាមនុស្សគ) គាត់ខំប្រឹងណាស់ កាលពីមុនគាត់អាចធ្វើការផ្សេងបាន ដោយមិនចាំបាច់និយាយអ្វីទាំងអស់ តែនៅក្នុងពេលនេះ កាលទេសៈនេះ ពេលដែលគាត់មិនអាចចេញទៅណាបាន ហើយមុខរបរដែលគាត់ធ្លាប់ធ្វើក៏គ្មានមនុស្ស ទើបរូបគាត់សម្រេចចិត្ត លក់ឡេ ដើម្បីចិញ្ចឹមជីវិត។
នៅក្នុងគណនីហ្វេសប៊ុករបស់គាត់មានឈ្មោះថា Nut Nuttakit គាត់បានបង្ហោះសារ អមជាមួយនឹងសារថា "ជំរាបសួរបងៗៗ ខ្ញំចង់និយាយរឿងមួយ ខ្ញុំជាមនុស្សគ ខ្ញុំមិនបានថាអ្នកណាខ្លះអាក្រក់ទេ កើតអីអ្នកខ្លះថាខ្ញុំគអាក្រក់មែនអត់ មានអ្នកណាស្អប់ខ្ញុំជាមនុស្សគមែនអត់? ខ្ញុំចង់លក់ឡេដើម្បីខ្លួនឯង ខ្ញុំជាកូនអ្នកក្រមែន អ្នកណាខ្លះស្អប់ខ្ញំកូនក្រមែនអត់ ខ្ញុំមិនអីទេ & ខ្ញុំជាមនុស្សគ ខ្ញុំនិយាយអត់កើតទេ ខ្ញុំមានលក់ម្ស៉ៅលាបមុខបាត់មុនអោយស្អាត ពេលព្រឹក ពេលយប់ ខ្ញុំមានលក់ឡេលាបខ្លួន អោយសស្អាត"។
ប្អូនប្រុសបានបន្តទៀតថា "ខ្ញុំជាមនុស្សគ ខ្ញុំនិយាយអត់កើតទេ ខ្ញុំមានលក់ម្ស៉ៅលាបមុខបាត់មុនអោយស្អាត ពេលព្រឹក ពេលយប់ ខ្ញុំមានលក់ឡេលាបខ្លួន អោយសស្អាត 1ឈុត15$ទិញពីឈុតចុសសល់20$"។





មានវិដេអូៈ