បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ថា ឯកឧត្តមគួច ចំរើន ដែលជាបុរសម្នាក់ ដ៏សែនអស្ចារ្យ នៅក្នុងចិត្តបងប្អូនទាំងអស់គ្នា ដោយលោកគាត់បានធ្វើឲ្យរឿងជាច្រើន ជាហេតុធ្វើឲ្យបងប្អូនគោរពស្រលាញ់គាត់និងក្រុមគ្រួសារគាត់យ៉ាងខ្លាំង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារថា "សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រលប់ទៅបំពេញការងារជាធម្មតាវិញ ពេលនេះយើងរក្សាសុវត្ថិភាព ដើម្បីមានឱកាសជួបជុំសប្បាយជាមួយក្រុមគ្រួសារ នៅពេលគ្មានកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ។ ក្នុងករណីបងប្អូន នៅតែចង់ចូលក្នុងខេត្តព្រះសីហនុ អាជ្ញាធរមានសមត្ថកិច្ចអាចនឹងកំណត់ តម្រូវឱ្យដាក់ បងប្អូននៅដាច់ដោយឡែក ធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ជាមុនសិន ដើម្បីតាមដានសុខភាពរបស់បងប្អូន ។

ចូលរួមគោរព និងអនុវត្ត តាមគោលការណ៍របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរាតត្បាត Covid-19 ដើម្បីសុវត្ថិភាពខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើងទាំងអស់គ្នា។





ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ