ក្នុងអំឡុងពេលនេះ មានបងប្អូនជាច្រើន គាត់មានការភ័យខ្លាច និងមានការព្រួយបារម្ភ ពេលដែលប្រទេសជាតិកំពុងតែស្ថិតនៅក្នុងស្ថានភាពមួយលំបាក ដោយសារជំងឺកូវីដ១៩ ។

ដោយឡែកគេតែងសង្កេតឃើញថា មានបងប្អូនជាច្រើន ក៏ដូចជាម្ចាស់ផ្ទះជួលជាច្រើនបានសហការជួយដល់បងប្អូនប្រជាពលរដ្ឋយើង នៅក្នុងពេលនេះ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Dai Min គាត់និងប្អូនបង បាននាំយកស្បៀងទៅចែកជនដល់ជនទីទាល់ក្រ ដែលកំពុងតែជួបនូវការលំបាក។

នៅក្នុងគណនីហ្វេសប៊ុកនោះបានរៀបរាប់ថា "ជិត200គ្រួសារ , ប្រទេសមានទុក្ខ យើងមានទុក្ខចុះទម្រាំពួកគេទាំងនេះជាពេលត្រូវជួយគ្នា រក្សាគ្នា។ រៀនរស់នៅដើម្បីបំពេញស្នាមញញឹម និងក្តីសង្ឃឹមអ្នកដ៍ទៃ នោះអ្នកនិងពោពេញទៅដោយការគោរពពីអ្នកដ៏ទៃ។ រៀនធ្វើបុណ្យទានដោយផ្ទាល់ដៃ រាប់តាំងពីការវេចខ្ចប់វាមានន័យជាងការគ្រាន់តែចូលដោយលុយ។

សូមអោយទានដែរបានធ្វើថ្ងៃនេះ បានទៅដល់គ្រួសារអោយពួកគាត់រស់ជៀសផុតគ្រប់ជម្ងឺ , បានទៅដល់ប្អូនៗក្រុមការងារចាស់ និងថ្មី អោយជោគជ័យគ្រប់ការងារ រីកលូតលាស់ អរគុណនូវការគោរពស្រលាញ់ បារម្ភ ជួយជ្រោមជ្រែងចំពោះចែម្នាក់នេះ ដូចគ្រួសារឯង, សូមជូនដល់បងប្អូនដែរស្រលាញ់រាប់អាបទាំងអស់គ្នា......ពួកយើងនិងកាន់តែល្អប្រសើរឡើង"។











ប្រភព៖ Dai Min