ហ្វេសប៊ុក ៖ ប្រិយមិត្តជាទីមេត្រី ដូចដែលបងប្អូនបានជ្រាបរួចមកហើយថា វីរ៉ុស កូរ៉ូណា ឬ កូវីដ១៩ វាគឺជាវីរ៉ុសមួយប្រភេទដែលមានភាពកាចសាសា ហាវ ហើយវីរ៉ុសនេះបាននិងកំពុងតែឆក់យកជីវិតមនុស្សនៅលើពិភពលោក យ៉ាងច្រើនកុះក វីរ៉ុស កូវីដ១៩ នេះមានប្រភពកើតចេញពីខេត្ត វូហាន នៅក្នុងប្រទេសចិន ហើយវាក៏បានសម្លា ប់ប្រជាជនចិនអស់រាប់ពាន់នាក់រួចមកហើយ មុននិងរាលដាលទៅកាន់ប្រទេសធំតូចផ្សេងទៀតដូចជា ថៃ វៀតណាម សហរដ្ឋអាមេរិក រុស្សី កូរ៉េ ជប៉ុន និង អុីតាលី... ( ល ) ។

ទន្ទឹមនិងនេះដែរដោយសារតែមិនចង់ឃើញប្រទេសកម្ពុជា ធ្លាក់ក្នុងគ្រោះថ្នាក់ ដោយសារ វីរ៉ុស កូវីដ១៩ ដូចប្រទេសដ៏ទៃផ្សេងទៀត ទើបរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាប្រមុខថ្នាក់ដឹកនាំកំពូល ដោយសម្តេចបានចេញសេចក្តីប្រកាសមួយនៅកាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២០ កន្លងទៅនេះថែមទាំងសម្តេចបានលើកដៃសំពះសូមអង្វរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប កុំឲ្យធ្វើដំណើរទៅលេងស្រុកកំណើតនៅក្នុងពិធីបុណ្យចូលឆ្នាំអី គឺសូមឲ្យនៅធ្វើការធម្មតា ទាំងការងាររដ្ឋ និងការងារ ឯកជន ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរ៉ុស កូវីដ១៩ នេះ និងការនាំជំងឺនេះទៅកាន់ស្រុកកំណើត និងក្រុមគ្រួសាររបស់ខ្លួន ហើយរាជរដ្ឋាភិបាលនិងរៀបចំថ្ងៃឈប់សម្រាកសងវិញចំនួន៥ថ្ងៃនៅពេលដែលស្ថានការវិលត្រឡប់មកធម្មតាដូចដើមវិញ ។

ជាមួយគ្នានេះដែរបន្ទាប់ពីបានទទួលដំណឹងនេះរួចយើងបានសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើការសម្រុកចេញទៅតាមបណ្តាខេត្តនាៗទាំងយប់ទាំងកណ្តាលភ្លៀងឲ្យបានមុនថ្ងៃកំណត់ នេះគឺជារឿងមួយដែលធ្វើឲ្យមានការព្រួយបារម្ភខ្លាំង ។

យ៉ាងណាមិញបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ង៉ូវ បូរីណា Ngauv Borina បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «ទៅស្រុកកំណើត ត្រូវបានអាជ្ញាធរដែនដី កំណត់ ១៤ថ្ងៃ នៅដាច់ដោយឡែកសិន ហើយពេលមកដល់ភ្នំពេញវិញដាក់១៤ថ្ងៃបន្ថែមទៀត » ៕
