នឹកម៉ាក់ណាស់...សូ ដានីតា មកកន្លែងដែលម៉ាក់ធ្លាប់មក កូនពិតជានឹកម៉ាក់ណាស់ ម៉ាក់អើយចង់យំណាស់ តែកូននឹកឃើញម៉ាក់ប្រាប់កូនថា "កូនកុំយំ"
-

តារាសម្តែង ច្រៀង បង្ហាញម៉ូត សូ ដានីតា ដែលទើបតែបាត់បង់អ្នកម្តាយទៅឆ្ងាយគ្មានថ្ងៃត្រឡប់វិញ ហើយក៏មនុស្សស្រីតែម្នាក់ដែលឋិតនៅក្នុងចិត្តកូនគ្រប់ពេល គ្រប់វេលា ។​ការបាត់បង់មួយនេះ ពិតជាធ្វើឲ្យកូនស្រីម្នាក់ ពិតបាកទទួលយកខ្លាំងណាស់ ។

កាលពីថ្ងៃម្សិលមិញនេះ កញ្ញា​ក៏បានទៅកន្លែងដែលម្តាយធ្លាប់ទៅដើរលេង និងជាកន្លែងដែលម៉ាក់ ស្រលាញ់ ។ កញ្ញា បានរៀបរាប់ ទាំងក្តីនឹករលឹក ទៅកាន់អ្នកម្តាយថា "មកកន្លែងដែលម៉ាក់ធ្លាប់មក កូនពិតជានឹកម៉ាក់ណាស់ ម៉ាក់អើយចង់យំណាស់ តែកូននឹកឃើញម៉ាក់ប្រាប់កូនថា (កូនកុំយំ)"។

ជាការពិតណាស់ ការបាត់អ្នកមានគុណ គឺជាការបាត់បង់មួយដែលមនុស្សគ្រប់ ឬ កូនគ្រប់រូប ពិបាកនឹងទទួលយក ពិបាកនឹងបំភ្លេចបានណាស់ ព្រោះថាម្តាយតែម្នាក់ ដែលធ្វើឲ្យកូនមានថ្ងៃនេះ ម្តាយតែម្នាក់តែងតែផ្តល់កំលាំងចិត្តដល់កូន ម្តាយតែម្នាក់ដែលតែងតែនិយាយលួងលោមដល់កូនគ្រប់ពេល ពេលកូនមានទុក្ខលំបាក តែពេលនេះកូនបានបាត់បង់ម្តាយទៅ គ្មានថ្ងៃវិលត្រឡប់ វិញឡើយ សូមអ្នកម្តាយកំសត់របស់កូនទៅកាន់ទីដែលសុខសាន្តផងចុះ៕

ប្រភព៖ So Danita