ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កំពុងតែដុតដៃដុតជើងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តែមានក្រុមភេទទី៣ កំពុងបង្ហាញសកម្មភាពបំផ្លាញសីលធម៌ខ្មែរយ៉ាងធ្ងន់ធ្ងរ និង បំពានបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។
.png?1586682887)
យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ “LeeMyko Dairy” បានបង្ហោះកាលពីវេលាម៉ោង៦៖០១នាទី ល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ដោយបង្ហាញនូវទង្វើអសីលធម៌មួយចំនួន ដោយយករូបលិង្គធ្វើជាកាដូខួបកំណើតជូនបុរសភេទទី៣ម្នាក់ ។
.png?1586682892)
ជាមួយគ្នានេះ ក៏បានបង្ហាញនូវសកម្មភាពជួបជុំដ៏ច្រើនកុះករ ដោយកំពុងបំពានបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលហាមការប្រមូលផ្តុំគ្នាច្រើន ក្នុងគោលដៅដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
.jpg?1586682914)
ទន្ទឹមនេះ អ្នកបានឃើញនូវឃ្លីបវីដេអូមួយនេះ ក៏បានធ្វើការរិះគន់យ៉ាងខ្លាំងក្លា និង ស្នើអោយមានការចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ។អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ “Khun Savoeun” បានសរសេរនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ ដោយមានខ្លឹមសារទាំងស្រុងថា "សូមគោរពថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពេលដែលមើលវីដេអូឃ្លីបខ្លីនេះរួចមក យើងខ្ញុំពិតជាមិនអាចទទួលយកនូវសកម្មភាពទាំងនេះបានឡើយ ខណៈដែលរាជរដ្ឋាភិបាល អាជ្ញាធរជំនាញគ្រប់ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាជនទាំងអស់កំពុងរួមគ្នាប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីឌ-១៩ បែរជាពួកគេទាំងនេះជួបជុំគ្នាពពាក់ពពូនទាំងស្រីទាំងប្រុស
.png?1586682923)
ទាំងភេទទី៣ ផឹកស្រាជល់កែវរាំពើតពេនបែបអាសអាភាស ដែលសង្គមខ្មែរមិនអាចទទួលយកបានឡើយ ជាពិសេសសកម្មភាពទាំងនេះ គឺខុសពីគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលទាំងស្រុង!!! ខ្ញុំមិនចង់ប៉ះពាល់ភាពសប្បាយរបស់ពួកគេនោះទេ តែទើសភ្នែកនឹងអំពើអាសអាភាសនោះខ្លាំងពេក ហើយក៏មានការព្រួយបារម្ភអំពីការចម្លងគ្នានៅក្នុងសហគមផងដែរ!!! សូមរំឭកថា កាលពីទសវត្សឆ្នាំ៩០ ក៏មានការឆ្លងរីករាលដាលនូវជំងឺអេដស៍ដ៏កាចសាហាវ ក៏ចេញពីប្រភពពួកភេទទី៣នេះដែរ ពេលនោះក៏មានយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការចម្លងមេរោគអេដស៍យ៉ាងខ្លាំងក្លា ដោយរាជរដ្ឋាភិបាលបានកំណត់ថាជាគ្រោះថ្នាក់ទី១!!! ក្រុមពួកគេគឺជាក្រុមដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម បើមិនមានវិធានការគ្រប់គ្រងទេ ច្បាស់ណាស់ដំបូងហត់អាជ្ញាធរ បន្ទាប់ហត់ពេទ្យ ចុងក្រោយហត់កប់និងដុត!!! "៕ ប្រភព៖ cpc-news
សូមទស្សនាវីដេអូខាងក្រោម៖
.png?1586682932)
.jpg?1586682932)