ហ្វេសប៊ុក ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីប៉ុន្មានថ្ងៃកន្លងទៅមុននេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសបិទការធ្វើដំណើរទាំងអស់ពីភ្នំពេញទៅកាន់បណ្តាខេត្តនាៗលើកលែងតែខេត្តកណ្តាលដែលត្រូវបានរាប់បញ្ចូលជាតំបន់តែមួយ និងអាចធ្វើដំណើរឆ្លងកាត់ធម្មតា ដោយមិនមានការហាមឃាត់ ។
ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Bongseryvi Ji Vi បានធ្វើការផុសនៅលើបណ្តាញសង្គមហហ្វេសប៊ុកយ៉ាងដូច្នេះថា ៖« នាងខ្ញុំតំណាងអោយនាយករោងចក្រ ប្រឹភីសឹស ដែលមានទីតាំង នៅតាខ្មៅសូមអរគុណចំពោះការសហការចូលរួមការពាររបស់បងប្អូន ដែលបានមកធ្វេីការនៅថ្ងៃចូលឆ្នាំនេះ ដោយផ្អាកមិនធ្វើដំណើរពីខេត្តមួយទៅខេត្តមួយក្នុងពេលនេះ គឺដើម្បីចូលរួមទប់ស្កាត់ការឆ្លង ជំងឺកូវីដ ១៩ នឹងសុវត្ថិភាពនៅកន្លែងការងាររោងចក្រ ក្រុមគ្រួសារ និងប្រជាជនទាំងមូល នៅក្នុងពេលដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ????យើងខ្ញុំសុំផ្អាកចូលឆ្នាំមួយឆ្នាំសិនដេីម្បីការពារជីវិត្តខ្ញុំនិងគ្រួសារជាទីស្រឡាញ់របស់ខ្ញុំ ទោះយើងខ្ញុំមិនបានជួយអ្វីដល់ពេទ្យ យើងខ្ញុំប្តេជ្ញាមិនទម្លាក់ទម្ងន់ដល់ពេទ្យទេ យើងខ្ញុំធ្វើការធម្មតានៅថ្ងៃចូលឆ្នាំនេះ???????????? » ៕
សូមទស្សនាវិដេអូខាងក្រោម៖

