ស្ងាត់ពេក ឃើញទំនង បុរស​ឥណ្ឌាម្នាក់បបួល​ភេទ​ទី​៣​ម្នាក់​ ចូលក្នុង​ហាង ពេលរួចរាល់ បាត់​លុយ​ជាង​៣​ពាន់​ដុល្លា ផ្អើលទាំងយប់
-

ភ្នំពេញ ៖ បុរស​ជនជាតិ​ឥណ្ឌា​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​នាំ​បុរស​ភេទ​ទី​៣​ម្នាក់ ឈរ​នៅ​លើ​សួនច្បារ​មាត់ទន្លេ ឡើងឋានសួគ៌នៅ​ក្នុង​ភោជនីយដ្ឋាន​ឥណ្ឌា រហូត​បាន​សម្រេច ស្រាប់តែ​ជនជាតិ​ឥណ្ឌា​រូប​នោះ ស្រែ​កថា បាត់​លុយ​ចំនួន​៣,២៥០​ដុល្លារ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​សួរនាំ ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ មេ​សា ២០២០ តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​ភោជនីយដ្ឋាន​ឥណ្ឌា​មួយ​កន្លែង ទល់មុខ​មាត់ទន្លេ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ។

បុរស​ភេទ​ទី​៣ មានឈ្មោះ ហេង សុ​ណា ហៅ​ស្រី​កែវ ជា​ប្រុស​តែងខ្លួន​ជា​ស្រី អាយុ​២៨​ឆ្នាំ ។ ចំណែក​បុរស​ជនជាតិ​ឥណ្ឌា មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​៤០​ឆ្នាំ ។

បើ​តាម​ប្រភព​ពី​សាក្សី បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​ជនជាតិ​ឥណ្ឌា​ម្នាក់​ស្រវឹងស្រា ហើយ​បាន​ទៅ​បបួល​ភេទ​ទី​៣​ម្នាក់​ដែល​ឈរ​នៅ​លើ​សួនច្បារ​មាត់ទន្លេ ដោយ​ត្រូវរ៉ូវ​គ្នា ក្នុង​តំលៃ​៥​ដុល្លារ ក៏​នាំ​ចូល​ទៅ​ក្នុង​ហាង​របស់​ជនជាតិ​ឥណ្ឌា​នៅ​ទល់មុខ​នោះ ដើម្បីរួម​រ័ក អស់​រយៈពេល​ជិត​១​ម៉ោង រហូត​ភេទ​ទី​៣ ទ្រាំ​លែង​បាន ក៏​សុំ​ទារ​លុយ​៥​ដុល្លារ ដើម្បី​ចេញ​មក​វិញ ប៉ុន្តែ ជនជាតិ​ឥណ្ឌា និយាយ​ជា​ភាសា​អង់គ្លេស​ថា ខ្លួន​បាត់​លុយ​អស់​ចំនួន​៣,២៥០​ដុល្លារ ហើយ​ភេទ​ទី​៣​ប្រកែក​ថា ខ្លួន​មិន​បាន​យក​នោះ​ទេ តែ​ជនជាតិ​ឥណ្ឌា​ម្នាក់​នោះ ចោទ​ថា ពិតជា​ភេទ​ទី​៣​ជា​អ្នក​លួច​ពិតមែន ។

ភ្លាម​ៗ​នោះ​ដែរ ក៏​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​ឃាត់ខ្លួន​ភេទ​ទី​៣​យក​ទៅ​សួរនាំ នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ផ្សារ​កណ្តាល​១ បន្ទាប់​មក​បុរស​ជនជាតិ​ឥណ្ឌា បាន​ទៅ​ដាក់​ពាក្យបណ្តឹង​តាម​ក្រោយ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី ៕ ដោយ