ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត សូមថ្លែងអំណរគុណ ដល់សប្បុរស ដែលបានយកម៉ាស់ ស្រោមដៃ អាល់កុល និងជែលលាងដៃ មកជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បី...
-

បើយោងតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តរាជធានីភ្នំពេញ បានបង្ហោះសារឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ដែលបានយកម៉ាស់ ស្រោមដៃ អាល់កុល និងជែលលាងដៃសម្លា ប់មេរោគ រួមជាមួយសម្ភារ:មួយចំនួនទៀត ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ។

១. លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ បានជួយឧបត្ថម្ភស្រោមដៃចំនួន ៥,០០០ គូ ។

២. លោក ស្រេង ហុង និងលោកស្រី លឹម សុធា បានជួយឧបត្ថម្ភជាម៉ាស់ចំនួន ម៉ាស់ ១២,៥០០ ស្រោមដៃចំនួន ៥,០០០ គូ និងទឹកអាល់កុលចំនួន ៣០០ លីត្រ ។

៣. លោក ហុង ម៉ានុណ និងលោកស្រី អឿន ម៉ូលីការ ម្ចាស់ហាង NK Molika Beauty Trading Co., LTD បានជួយឧបត្ថម្ភម៉ាស់ ចំនួន ៥,០០០ ម៉ាស់ ស្រោមដៃចំនួន ៥០០ គូ និង ទឹកអាល់កុលលាងដៃចំនួន ៦០០ ដប ។

៤. លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ចាន់សុវណ្ណឌី ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរសម្រាកព្យាបាល និងសម្ភពសុវណ្ណឌី ដែលបានឧបត្ថម្ភទូសម្រាប់សម្លា ប់មេរោគ ។

សរុបសម្ភារ:ដែលបានទទួលពីសម្បុរសជន មាន ម៉ាស់ ១៧,៥០០ ម៉ាស់ ស្រោមដៃ ១០,៥០០ គូ អាល់កុលចំនួន ៣០០លីត្រ និង ទឹកសម្លា ប់មេរោគចំនួន ៦០០ ដប ។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ