លោក អុឹម ជីវ៉ា ថា ទេវតាឆ្នាំនេះតំឡើង Version បានល្អ តែការតុបតែងទេវតា មានចំណុចខ្លះៗ មានការខ្វះខាតដូចជា...
-

នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសារថា "ទេវតាឆ្នាំនេះតំឡើង Version បានល្អ មើលមួយភ្លែតស្មានតែក្រុុមបច្ចេកទេសក្រុមហ៊ុនចិនមកផលិតតើ ! ការកាត់ត និងបច្ចេកទឹសគឺបានល្អជាងឆ្នាំមុនៗ តែនៅចំនុចខ្លះៗមួយចំនួនដែលខ្វះដូចជា:

ទី1 . ការតុបតែងទេវតាកាន់ក្រាំងមាសអានសារ (សក់ក្បាលនិងការតុបតែងខ្លួនមិនសមជាទេវតាទេ ) គឺបើមើលក្នុងវិដេអូនេះអ្នកអានសារគ្រាន់តែជាមន្រ្តីអានព្រះរាជសារក្នុងព្រះបរមរាជវាំងតែប៉ុណ្ណោះ ។

ទី2. និយាយបែបសមញ្ញ ទាំងទេវតាប្រុស ទាំងទេវតាស្រី ពេលដង្ហែជុំវិញ មុខអត់ស្រស់ស្រាយសោះ មុខដូចហូបម្ជូ និងមុខដូចឃ្លានបាយ ហេវតាំងពីល្ងាច

ទី3 .ទេវតាអានសារមានអំបោះពណ៌លឿងជាប់ដៃ ទេវតាឬអ្នកបួស ឬអ្នកតាំងសិល៌ គេមិនដែលពាក់ខ្សែអំបោះទេ ។

ទី3. ខ្ញុំចង់សួអ្នកដឹកនាំផលិតនិងអ្នកជំនាញក្នុងការផលិតវិដេអូនេះសូមជួយបកស្រាយ ខ្ញុំនៅឆ្ងល់ថាហេតុអីទេវតាឆ្នាំនេះកាន់ព្រះកេសាររបស់បិតា កបិលមហាព្រហ្មដង្ហែបញ្ច្រាសទិសពីស្តាំទៅឆ្វេងវិញ ??? ។

តែទោះយ៉ាងណាក៏សូមកោតសរសើក្នុងការផលិតវិដេអូមួយនេះ ដែលបានយកចិត្តទុកដាក់ខំប្រឹងផលិត សំរាប់ការផ្សព្វផ្សាយអោយបងប្អូនបានទស្សនា ទោះបីមានកំហុសចន្លោះតិចតួចក៏ដោយក៏ជាកុំហុសអចេតនា ។

ជាការសំណូមពររបស់ខ្ញុំ សូមក្រសួងពាក់ព័ន្ធនិងក្រុមផលិតទាំងឡាយ បើមុននិងផលិតវិដេអូទាក់ទងនិងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ថ្នាក់ជាតិ វិដេអូនោះគួសម្រិតសម្រាំងអោយខ្លាំងមែនទែន ព្រោះជាជាតិយើងទាំងមូល ហើយបើយើងផលិតខុសស្មើនិងបំផ្លាញវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជាតិ ហើយយុវវជនអ្នកផលិតជំនាន់ក្រោយនិងអ្នកទស្សនានិងទស្សនាទាំងខុស ។ ខាងលើគ្រាន់តែជាមតិររិះគន់ក្នុងន័យស្ថាបនាទេ សង្ឃឹមថាឆ្នាំក្រោយទាំងក្រុមហ៊ុន និងក្រសួងពាក់ព័ន្ធ សូមផលិតអោយបានល្អយ៉ាងនេះ ចាត់ទុកថានេះជាការផលិតស្នាដៃដំបូងរ់បស់ក្រុមហ៊ុនចុះ ខុសត្រូវតិចតួចសូមកែ។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ារុងរឿង

ប្រភព៖​ អុឹម ជីវ៉ា