លោកយូរ៉ាយ បង្ហាញអារម្មណ៍អាណិតដល់ក្រុមគ្រួសារលោក សុវណ្ណ រិទ្ធី ដែលមិនបាននៅជិតគ្នា និងលើកដៃសំពះសូមអង្វរសម្ដេចឪពុក មេត្តាលើកលែងទោសឲ្យ...
-

បងប្អូនជាច្រើន ប្រាកដជា​បានស្គាល់លោក យូរ៉ាយ​ ឬ Uriah Lyford ដែលជាជនជាតិបរទេសម្នាក់ ដោយលោកបានស្រុកខ្មែរជាច្រើនឆ្នាំមកហើយ ហើយលោកក៏តែងតែចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់សង្គមខ្មែរយើង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Uriah Lyford បានបង្ហោះសារថា "សួស្តីចូលឆ្នាំខ្មែរថ្ងៃទី 1! ឆ្នាំនេះខ្ញុំសប្បាយតែ ៨០%... ១០% ខឹងនឹង COVID-19 ដែលធ្វើឱ្យជីវិតរបស់យើងមានការលំបាកជាច្រើន ១០% មានអារម្មណ៍អាណិតគ្រួសារ បងប្រុស Sovan Rithy ដែលមិននៅជាមួយគ្នា... ខ្ញុំសូមចូលរួមលើកដៃសំពះសូមអង្វរសម្ដេចឪពុកសូមអធ្យាស្រ័យលើកលែងទោសឱ្យគាត់ដែលបានធ្វើខុសដោយចៃដន្យ សូមព្រះប្រទានពរដល់យើងទាំងអស់គ្នា​"។

ប្រភព៖ Uriah Lyford