នៅថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ ម្ចាស់ហាងពេជ្រ អ្នកនាង ទ្រី ដាណា បាននាំយក គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ
ម្ចាស់ហាងពេជ្រ និងមាស ដ៏ល្បីឈ្មោះ អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា ចូលឆ្នាំ ឆ្នាំនេះ ពួគាត់ក៏មិនខុសពីបងប្អូនដែរ មិនបានសម្រាក មិនបានទៅស្រុកជួបជុំបងប្អូន តែពួកគាត់មានភារកិច្ចបន្ថែមទៀត គឺទប់ស្កាត់ និងការពារការរីករាលដាល នៃវីរុសកូវីដ១៩។ ???

ថ្ងៃនេះ នាងខ្ញុំបានរៀបចំគ្រឿងឧបភោគបរិភោគ និងភេសជ្ជៈមួយចំនួន ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខណ្ឌព្រែកព្នៅ ជាកម្លាំងចិត្តបន្ថែម ដើម្បីពួកគាត់ប្រយុទ្ធនឹងកូវីដ១៩។

អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើបន្ត គ្រូពេទ្យ កងកម្លាំង និងបងប្អូនទាំងអស់គ្នា សុទ្ធតែមានចំណែកសំខាន់ក្នុងការងារនេះ។ ???

ប្រភពៈ ទ្រី ដាណា Dana Try
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។