រឹងណាស់ លោកអើយ ! ប៉ូលិសថៃ ចាប់ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់ ដោយសារប្រជុំ​គ្នា​ជឹកសុី​ បំពានសេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ថៃ​
-

ប្រាប់ហើយមិនជឿ​ ៖ សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ប្រុស​ស្រី​ចំនួន​ ១៧នាក់​ បន្ទាប់​ពី​ទាំងអស់​នោះ​ប្រជុំ​គ្នា​ជឹកសុី​ នៅ​មុខ​បន្ទាប់​ស្នាក់​នៅ​បំពាន​សេចក្ដី​ប្រកាស​របស់​រាជរដ្ឋាភិបាល​ថៃ​។

ហេតុ​ការណ៍​ខាង​លេី​នេះបាន​កេីត​ឡើង​នៅវេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​អង្គារ​ ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០២០​ ​នៅមុខផ្ទះលេខ​៤/៦​ ​ស្ថិត​ក្នុង​ភូមិ​១២​ ឃុំ​ខ្លងលួង​ ស្រុក​ខ្លងលួង​ ខេត្ត​ប៉ាធុមថានី​ ប្រទេស​ថៃ​ ។

បច្ចុប្បន្ន​ពលករ​ខ្មែរ​ទាំង​អស់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​តម្រួត​ខ្លងលួង​ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់​ប្រទេស​ថៃ​។  ភក្ត្រា​ ពលករខ្មែរ