ឯកឧត្តមពេជ្រ ស្រស់ ថា បើប្តូរតែឆ្នាំ ហើយមនុស្សមិនប្តូរ ចរិតអាក្រក់ចេញពីក្នុងខ្លួនទេគឺ នៅតែឆ្នាំចាស់ដដែលៗ
-

បងប្អូនប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ ឯកឧត្តម ពេជ្រ ស្រស់ ជាប្រធានគណបក្សយុវជនកម្ពុជា ដែលលោកបានទទួលការកោតសរសើរជាខ្លាំង និងការគោរពស្រលាញ់ពីសំណាក់មហាជន ទៅលើទង្វើរល្អរបស់ឯកឧត្តម បានជួយដល់បងប្អូនខ្មែរ នៅគ្រាលំបាកនេះ។

ជាក់ស្តែងអំឡុងថ្ងៃបុណ្យចូលឆ្នាំ​ខ្មែរយើងនេះ​ ឯកឧត្តម ក៏បានបង្ហោះសារមួយឃ្លា ថា "បើប្តូរតែឆ្នាំ ហើយមនុស្សមិនប្តូរ ចរិតអាក្រក់ចេញពីក្នុងខ្លួនទេគឺ នៅតែឆ្នាំចាស់ដដែលៗ.........."។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន សម្តែងការយល់ស្រប និងបង្ហាញការគាំទ្រ ចំពោះពាក្យសំដីរបស់លោក នៅលើបណ្តាញសង្គម ព្រមទាំង មានពាក្យជូនពរលោកនៅក្នុងពេលចូលឆ្នាំថ្មីនេះ សូមឲ្យជួបតែរឿងល្អ ជោគជ័យគ្រប់ភារកិច្ច៕

ប្រភព៖ ពេជ្រ ស្រស់