យោងតាមការចុះផ្សាយរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជានាថ្ងៃទី១២ ខែមេសា បានចុះផ្សាយថា វ៉ាក់សាំងAdenovirus សម្រាប់ជំងឺវីរុសCOVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថានវិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយ ។

ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការសុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុសCOVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយយើងត្រូវការពេលកំឡុង ១២ ទៅ ១៨ ខែដើម្បីតាមដានពីប្រសិទ្ធិភាព របស់ថ្នាំមុននឹងទទួលស្គាល់អោយប្រើប្រាស់ជាផ្លូវការ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន South China Morning Post បានសម្រង់សម្តីរបស់លោក វេជ្ជបណ្ឌិត Dr Jerome Kim, មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគថ្នាំវ៉ាក់សាំង(the director general of the International Vaccine Institute and an expert on the evaluation and development of vaccines) លោកបាននិយាយថា ជាទូទៅការផលិតវ៉ាក់សាំងមួយអោយចេញជាផ្លូវការមិនងាយស្រួល នោះទេព្រោះវាជាការបង្ការជម្ងឺរយៈពេលវែង ដូចនេះវាត្រូវការការតាមដាននិងវិភាគដោយជាក់លាក់ បំផុតមនុនឹងដាក់អោយប្រើជាផ្លូវការ។

យោងតាមបទពិសោធន៍របស់លោកថាថ្នាំវ៉ាក់សាំមួយប្រភេទ នេះអាចចាយពេលប្រមាណជា ១០ ឆ្នាំដើម្បីទទួលស្គាល់ជាសកល និងចំណាយលុយប្រមាណជា ១ ទៅ ២ ពាន់លានដុល្លារ ដើម្បីពង្រឹងប្រសិទ្ធភាពថ្នាំនេះអោយមានការជឿជាក់ ៩៩ % មុននឹងដាក់លក់ នៅលើទីផ្សារពិភពលោក៕ ដោយ business cambodia