តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្ស និងជាតារាមួយរូប ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លាពីសំណាក់មហាជននោះ តារាចម្រៀង សូស វីហ្សា ក៏បានរៀបអាពាហ៍ពិពាហ៍ ជាមួយតារាសម្តែងដ៏ល្បីឈ្មោះដូចគ្នា ដែលមានឈ្មោះថា ថមមី។ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកទាំងពីរក៏ទទួលបានកាដូ នោះគឺអ្នកស្នងត្រកូល ដែលរាល់ថ្ងៃ កំពុងតែនៅក្នុងផ្ទៃរបស់អ្នកនាង សួស វីហ្សា។

តារាចម្រៀងរូបនេះ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ទាន់ទំនេរសុំរំលឹករឿងចាស់ប្តីប្រពន្ធខ្ញុំអោយអ្នកទាំងអស់គ្នាសេីចបន្លប់ទុក្ខបន្តិចចុះ?រាល់ថ្ងៃជីវិតប្តីប្រពន្ធពួកខ្ញុំគឺគ្មានអីជាបញ្ហាទេ មានតែប្រសេីរជាងមុន អាចនិយាយបានថាប្រសេីរជាងពេលដែលពួកយេីងនៅជាbest friendនឹងគ្នាទៀត? កាលនៅជាbest friendនឹងគ្នា ម្នាក់ប្រុសនេះពូកែណាស់អាខាងយកចិត្ត ដឹងចិត្តស្ទេីរតែគ្រប់រឿង បាត់យេីងមិនបានទេ ទៅសុីអីនៅណាក៏តេរកយេីងដែរ គាត់ខ្លាចfriendគាត់ស្គម ហេីយកាលនុងដាក់ឈ្មោះអោយយេីងសុទ្ធតែ មីកាម៉ាប់ សុីហេីយចេញលុយស្មេីរគ្នាទៀត លេីសមិនបានទេមីខ្មៅនឹង?(កាលនុងNick nameគាត់ គេហៅ អាខ្មៅ តែខ្ញុំហៅគាត់តែមីខ្មៅៗទេ(ហៅលេងបែបមិត្តភក្តិ)អីដែលសំខាន់ គឺគាត់ពូកែនាំគេសប្បាយណាស់ គាត់ពូកែធ្វេីឆ្កួត កំប្លែងអោយគេសេីច មិនអោយគេធុញថប់ទាន់ទេ?ដោយភាពស្និទ្ធស្នាលយល់ចិត្តបាត់គ្នាមិនបាន ក៏រុញច្រានអោយយេីងបានរៀបការក្លាយជាប្តីប្រពន្ធ?ដល់ឥឡូវក្លាយជាប្តីប្រពន្ធ ម៉ែអ្ហេីយ.... ចង់យាយថា កាន់តែដឹងចិត្តថ្លេីមប្រម៉ាត់យេីងខ្ទេចខ្ទីគ្មានសល់ លក្ខណៈថាគ្រាន់តែមេីលមុខក៏ដឹងថាយេីងចង់និយាយអីដែរ?ហឹមមមម ដល់ឥឡូវមានណា... ដឹងចិត្តចុះ ដឹងចិត្តឡេីងបោកឯងយកកូនប្រេីមួយលេង? ឡូវមានBabyជាង3ខែបាត់ យ៉ាប់ណាស់ប៉ាវា? និយាយលេងគ្រាន់បានសេីចទេ តែវាជាការពិត មិនប្រឌិតទេ? ការពិតគាត់ជាមនុស្សល្អណាស់ នឹងជាបុរសដែលខ្ញុំប្រាថ្នា❤️"។






















ប្រភព៖សួស វីហ្សា