លោកឧកញ៉ា ទៀ វិចិត្រ បង្ហាញការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃស ពដែលមិនអាចជួយក្មេងស្រីម្នាក់បាន...មានវិដេអូ
ក្រុងព្រះសីហនុ៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះ សាច់ញាតិក្មេងស្រីម្នាក់បានស្រែកទ្រហោយំ សោកស្តាយ ខណៈពេលដែលកូនស្រី ក្មួយស្រីរបស់ខ្លួនបានលង់ទឹ កស្លា ប់ដោយសារតែ ជួយប្អូនៗរបស់ខ្លួន ចំនួនពីរនាក់ដែលកំពុងតែលង់ទឹ កឲ្យរួចផុតពីសេចក្តីស្លា ប់ដោយមិនគិតពីអាយុជីវិតខ្លួនឯងទាល់តែសោះ នៅចំណុចនៅអូរត្រេះ។
ក្មេងស្រីរងគ្រោះមានឈ្មោះថា ហ៊ុន ម៉េងហរ័ អាយុ១៣ឆ្នាំ សិស្សសាលាអូរ២ ក្រុងព្រះសីហនុ។
ជាមួយគ្នានោះផងដែរ លោកឧកញ៉ាចិត្តធម៏ បានប្រាប់ឲ្យក្រុមការងារ ចេញទូកដើម្បីស្វែងរក ក្មេងស្រី តែជាអកុសលមិនអាចជួយក្មេងស្រី លោកពិតជាមានការសោកស្តាយជាខ្លាំង ។ លោកឧកញ៉ា បានបង្ហោះសារថា "ពួកយើងបានប្រឹងប្រែងអស់ពីលទ្ធភាពហើយ នៅមិនអាចជួយជីវិតប្អូនស្រីបាន ពួកយើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារនៃសពផង...RIP ទៀ វិចិត្រ"។
មានវិដេអូ៖
ប្រភព៖ ទៀ វិចិត្រ TEA VICHET
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។