បងប្អូនជួយទិញគាត់ផង...លោកយាយអាយុ ៩៩ ឆ្នាំ ក្រងអំបោសដើរលក់ ព្រោះតែក្រពះ...មានវិដេអូ
-

ជីវិតរបស់មនុស្សម្នាក់ៗ​កើតមកលើលោកយើងនេះ​ គ្មាននរណាម្នាក់ចង់ក្រ ឬ ក៏រស់នៅក្នុងស្ថានៅភាពលំបាកនោះទេ​ គ្រប់គ្នាប៉ងប្រាថ្នាចង់រស់នៅយ៉ាងស្រណុកសុខស្រួល និងមានទ្រព្យសម្បត្តិ ច្រើនចាយមិនអស់។

ដោយឡែកបើយើងងាកមកមើលពីជីវិតរបស់លោកយាយចំណាស់ម្នាក់ ដែលរាល់ថ្ងៃគាត់ចិញ្ចឹមជីវិតដោយការលក់អំបោស តែប៉ុណ្ណោះ ហើយគាត់មានអាយុ៩៩ឆ្នាំហើយ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារថា "លោកយាយអាយុ 99 ឆ្នាំ ហើយ នៅក្រងអំបុស យកដើរលក់ ព្រោះ​តែ​ជីវភាព​ខ្វះខាត​ ព្រោះតែក្រពះ ទេីប​លោក​យាយ​ទ្រាំ​លំបាក​ អាណិតលោកយាយណាស់ចាស់ជរាហេីយ​ ធ្វើ​ដំណើរ​ឆ្ងាយ​ទៀត​. លោកយាយនៅ ស្រុក ត្រពាំងជង ខេត្តពោធសាត់ ក្រុម យើង និង ទៅរក លោកយាយ ឆាប់ៗនេះ Tel: 096,9988938-066,967679"។

មានវិដេអូ៖


ប្រភព៖​ Phorn Chetra