ប្អូនប្រុសម្នាក់ ថា បើបងប្អូនចេះឲ្យតំលៃ ពេលវេលា នោះជីវិតអ្នកនឹងមិនស្គាល់ឡើយ ពាក្យថាក្រនោះ
-

កាលពីថ្ងៃម្សិលមិញនេះ មានបងប្អូនប្រុសម្នាក់ បានបង្ហាញពីឆន្ទះ និងគោលដៅច្បាស់លាស់ ជូនបងប្អូន ដែលមានគោលបំណងចង់បានឲ្យប្អូនៗស្រករក្រោយឲ្យចេះ ធ្វើការប្រឹងប្រែងបានត្រឹមត្រូវ។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chea Tong Hour បានរៀបរាប់ថា "ខ្ញុំចង់ជោគជ័យ ខ្ញុំចង់មានសេរីភាពខាងផ្នែកហិរញវត្ថុ ខ្ញុំចង់មានអនាគតល្អ . ខ្ញុំចង់មានលុយច្រើន ខ្ញុំចង់បានផ្ទះធំ ខ្ញុំចង់បានឡានទំនើបៗជាច្រើន ខ្ញុំចង់មានគ្រួសារដែលមានសុភមង្គល ខ្ញុំចង់មានសុខភាពល្អ ..... ខ្ញុំចង់នេះ ចង់នុះ ចង់មិនចេះចប់ ។ តែសួរបកមកក្រោយវិញ ខ្ញុំគោរពពេលវេលាខ្លួនឯងហើយរឺនៅ ? ខ្ញុំឈប់ចាយខ្ចះខ្ចាយហើយរឺនៅ ? ខ្ញុំឈប់ខ្ចិលហើយរឺនៅ ? ខ្ញុំឈប់ដើរលេងយប់ ខ្ញុំឈប់លេងល្បែង ខ្ញុំឈប់សេបគប់មិត្តភក្តិខុសហើយរឺនៅ ???

ជាការពិតណាស់ក្នុងមួយជីវិតមនុស្សម្នាក់ៗតែងតែប្រាថ្នាចង់អោយខ្លួនល្អ នឹងគ្រួសារមានក្តីសុខនឹងរីកចម្រើនទាំងអស់គ្នា។ មុននឹងឈានដល់ដំណាក់នេះយើងត្រូវឆ្លងបទពិសោធន៍ពីសមុដ្ឋាន នឹង មជ្ឍដ្ឋានជុំវិញខ្លួនតាំងពីតូចរហូតដល់ពេញវ័យ។

នៅក្មេងការចាយវាយមិនសូវខ្វាយខ្វល់ ងើបពីដេកម៉ាក់អោយលុយទៅរៀន ធំបន្តិចមានការងារធ្វើ រកមួយខែ ចាយមួយខែ ពេលខ្លះជំពាក់គេជុំទិញ យកខែថ្មីសងខែចាស់វិលជុំសល់តែការប្រាក់ នឹងបំណុលនាំទុក្ខអោយអ្នកផ្ទះទៀត ក្នុងអំឡុងពេលនេះគឺជាពេលវេលាសំខាន់បំផុតក្នុងជីវិតរបស់យុវវ័យ ត្រូវស្គាល់ត្រង់ដឹង នឹងភ្លក់គ្រប់រសជាតិបើសេបគប់មិត្តខុស អ្នកនឹងចំណាយពេលយូរ ខាតពេលវេលាដើម្បីរកឃើញគោលដៅរបស់អ្នក ពេលខ្លះអាចខុសអស់មួយជីវិត ។ ក្នុងមួយជីវិតមនុស្សរស់នៅលើផែនដីនេះបានតិចណាស់

1ឆ្នាំ 365ថ្ងៃ X 80ឆ្នាំ = 29,200ថ្ងៃ

តើអ្នកប្រាដកទេថា មួយជីវិតអ្នករស់បាន 29,200ថ្ងៃ

តើមកដល់ម៉ោងនេះអ្នកចាយអស់ប៉ុន្នានថ្ងៃហើយនៅក្នុងជីវិតអ្នក ? មានដែលគិតទេ ??? 25ឆ្នាំ X 365 = 9125ថ្ងៃ

អស់ជិតមួយមុឺនថ្ងៃបាត់ អ្នកមានសល់អ្វីខ្លះហើយរឺនៅ ???

ហេតុអ្វីបានមិនប្រើពេល 24ម៉ោងរបស់អ្នកអោយមានតំលៃ អោយវាបង្កើតចំណូលអោយអ្នក ដាក់គោលដៅ នឹងលត់ដំខ្លួនឯងអត់ធ្មត់ទ្រាំរៀនចំណេះជំនាញអោយចេះធ្វើថៅកែលើខ្លួនឯង ចេញរកសុីទាន់ខ្លួននៅក្មេង រឺរៀនវិនិយោគដើម្បីយកបទពិសោធន៍ តើអ្នកចង់រស់ស្រួលរហូតបែបនេះដល់ពេលណា ? ចាយលុយម្តាយឳពុកហុឺហាដល់ពេលណា ??? ចុះបើអត់ពីគាត់ អ្នកនៅរំពឹងទ្រព្យម្តាយ ឳពុកចែកអោយ តើចាយបានប៉ុណ្ណា ??? សូមគិតឡើងវិញកុំអោយអាយុច្រើនហួសពេលបើអ្នកនៅតែខ្ចិល មិនខំប្រឹងពីពេលយុវវ័យ អនាគតពេលអ្នកចាស់ទៅ អ្នកនឹងសល់ ( ជាតិស្ករច្រើនជាងមុន សល់ឈាមច្រើនជាងមុន សល់បេះដូងប្រហោងច្រើនជាងមុន ថ្លើមតូចជាងមុន នឹងបំណុលតកូនតចៅ ....) នេះជាជំរើសរបស់អ្នកថាតើអ្នកចង់នៅចំណុចណា ??? គ្នានភាពជោគជ័យណាដែលអានសៀវច្រើន រឺដើរជាមួយមនុស្សជោគជ័យ ហើយយើងជោគជ័យដូចគេទេ បើយើងគ្នានការអនុវត្តន៍ បើយើងនៅតែខ្ចិល មិនគោរពពេលវេលាខ្លួនឯង នឹងចេះតែបន្តនិយាយថាចាំ ស្អែកៗចាំធ្វើ នេះជាកំហុសដ៏ធំបំផុតរបស់យុវវ័យ ចាំរហូតដល់ចាស់ហើយហួសពេលគ្នានកំលាំងនឹងតស៊ូរ ព្រោះសល់តែជំងឺដេកលើគ្រែរ។

ពេលនេះបើយើងអាយុ 20ឆ្នាំ ដល់ 45ឆ្នាំ កំលាំងយើងនៅពេញ យើងចង់បានអ្វីក៏ដោយដាក់គោលដៅប្រឹងទាំងយប់ទាំងថ្ងៃដើម្បីសំរេចវាអោយបាន កុំនិយាយថាជាតិនេះគ្នានសំណាងបានវាទេបើអ្នកនិយាយបែបនេះ អ្នកនឹងគ្នានថាមពល កំលាំងចិត្តដើម្បីបង្កើតប្រាជ្ញាទៅយករបស់ដែលអ្នកចង់បាននុះឡើយ។

សរុបមកវិញសារនេះផ្ញើរសម្រាប់ យុវវ័យ នឹងសហគ្រិនវ័យក្មេងទាំងអស់ សូមប្រើពេលវេលា24ម៉ោង អោយមានតំលៃដើម្បីខ្លួនអ្នក នឹងគ្រួសាររបស់អ្នក នឹងមនុស្សជុំវិញខ្លួន ព្រោះអ្នកមានទំនួលខុសត្រូវច្រើនណាស់ទំរាំតែឈានដល់ចំណុចកំពូលផ្នែកហិរញវត្ថុ កុំខ្ចះខ្ចាយពេលវេលាទៅគំគួនខឹងស្អប់ នឹងបំផ្លាញ់អ្នកដទៃ នឹងដើរខុសគន្លង អនាគតរបស់អ្នក អ្នកជាអ្នកកំណត់ ជឿរជាក់លើខ្លួនឯងប្រឹងអោយត្រូវនឹង talent របស់អ្នកនុះអ្នកនឹងរកឃើញអាណាចក្រមួយដ៏ល្អឥតខ្ចោះដែលកសាងឡើងចេញពីដៃរបស់អ្នក ។ពីខ្ញុំ ជាតុងហ៊ួរ “ CTH “។

ប្រភព៖​ Chea Tong Hour