រឿងជីវិតគូរស្រករ គ្មាននរណាម្នាក់អាចកំណត់ទេថា យើងជួបគ្នានៅថ្ងៃណា ពេលណា វេលាណា កន្លែងណានោះទេ តែមាននិស្ស័យ គឺយើងជួបគ្នាមិនខានឡើយ ហើយនិងសាងគ្រួសារមួយយ៉ាងមានសុភមង្គលជាមួយគ្នា។

តួយ៉ាងដូចជាមួយគួរនេះអញ្ចឹង ពួកគាត់បានជួបគ្នា គឺជានិស្ស័យ ដែលគាត់បានសាងជាមួយគ្នា ។ បើយើងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ពូ ទី គាត់បានបង្ហោះសារថា "ដំបូងស្រលាញ់គ្នាបាន១ឆ្នាំ២ខែបន្ទាប់មកក៏បែកគ្នា បែកទាំងចិត្តនៅស្រលាញ់ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវបង្ខំចិត្តបែក បែកគ្នារួចលួចដេកនឹកគ្នា បារម្ភ ចង់ដឹងចង់លឺរឿងគ្នារៀងខ្លួន រហូតមានអ្នកថ្មីៗក៏មានអារម្មណ៏ថាមិនដូចម្នាក់នឹង ដូចខ្វះអ្វីម្យ៉ាងក្នុងជីវិត រំលងមកបានជាង៦ឆ្នាំទេីបបាននិយាយរកគ្នាម្ដងទៀត យាយពីថាអរនោះអរចង់ហោះទៅលេីមេឃ តែពេលនឹងគួរអរគុណដល់ tiger ទេីបដាច់ចិត្តហ៊ាននិយាយក៏ប្រាប់ថានឹក រហូតលួចនិយាយជាមួយគ្នាទេីបដាក់ចិត្តដាក់កាយសារភាពស្នេហ៏ប្រាប់អូនម្ដងទៀតអូនក៏យល់ព្រម ម្ដងនេះអរគុណគ្រួសារទាំងសងខាង អរគុណអូនជាង៧ឆ្នាំកន្លងមកនេះមិនប្រែទៅណា អូននៅដ៏ដែរ ថ្ងៃមុខថ្ងៃក្រោយទៅខំប្រឹងរកមានសុីអត់សុីជាមួយគ្នាហេីយពេលនេះ #2020_04_12 special days "។














ប្រភពៈ ពូ ទី