អ្នកនាង ខាត់ សុឃីម និងគ្រួសារ ស្ម័គ្រចិត្តបញ្ចុះតម្លៃ ៥០ភាគរយ នៃបន្ទប់ជួលចំនួន ៣៦បន្ទប់ រយៈពេលចប់Covid 19 តែម្តង ទីតាំងស្ថិតនៅ...មានវិដេអូ
-

តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម ដែលបងប្អូនពុកម៉ែ បានស្គាល់ និងគាំទ្ររហូតមកនោះ ពេលនេះ កាន់តែរំភើបទៀតហើយ ខណៈពេលជំងឺកូវីដ ១៩នេះ អ្នកនាងនឹងគ្រួសារ បានធ្វើការបញ្ចុះតំលៃ ៥០ភាគរយ ដល់ពុកម៉ែ បងប្អូន ទាំងអស់គ្នា ដែលបានមកជួលផ្ទះរបស់អ្នកនាង។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង បានបង្ហោះសារថា "ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជីវភាពប្រជាជនក្នុងគ្រាលំបាក និងក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ជាកិច្ចបំពេញកាតព្វកិច្ចការពារ និងសង្រ្គោះសុខភាព និងជីវិតប្រជាជនកម្ពុជា។

នាងខ្ញុំ និងគ្រួសារស្ម័គ្រចិត្តបញ្ចុះតម្លៃ ៥០ភាគរយ នៃបន្ទប់ជួលនៅភ្នំពេញចំនួន ៣៦បន្ទប់រយៈពេលចប់Covid 19 ជាជំហានដំបូង។ យើងខ្ញុំសង្ឃឹមថាការចូលរួមបន្ដិចបន្ដួចនេះ នឹងបានចូលរួមសម្រាលបន្ទុកដល់បងប្អូន ក៏ដូចគោរព និងតាមការអំពាវនាវរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះនាងខ្ញុំសុំបន្ថែមនូវប្រាក់ខែ(១០ម៉ុឺនរៀលរយៈពេល៦ខែ)

បន្ថែមទៀត ជាការចូលរួមប្រយុទ្ធប្រឆាំងជំងឺដ៏កាចសារហាវនេះ 015225221"។

មានវិដេអូៈ


ប្រភព៖ ខាត់ សុឃីម