ខែបុណ្យ ខែទាន កុំភ្លេច ព្រះរស់...លោក ឆន សុវណ្ណរាជ ស្រង់ទឹកព្រះរស់ សូមសុខសួរស្តី សេរីមង្គល រកស៊ីមានបាន និងសូមឲ្យបងប្អូនយើងទូទាំងប្រទេស គេចផុតពីជំងឺ ទាំងអស់គ្នា...
តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន និងហ្វេនៗពេញបណ្តាញសង្គមនោះ ម្ចាស់"១ខែ១០ថ្ងៃ" លោកឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រ លាន់មាត់សរសើរគ្រប់ៗគ្នា ដែលនៅថ្ងៃទី១៦នេះ លោកបានធ្វើការស្រង់ទឹកព្រះរស់ ។

ជាមួយគ្នានោះផងដែរ នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារថា"ពិធីស្រង់ព្រះ??? ធ្វើបុណ្យនៅផ្ទះមិនបាច់ចេញក្រៅ??? កុំភ្លេចព្រះរស់ណាបងប្អូនកូនក្មួយទាំងអស់គ្នា ធ្វើបុណ្យទាន់ខែភ្លឺ ???"។

ជាការពិតណាស់ ជារៀងរាល់ថ្ងៃ នៅតាមគេហដ្ឋានបងប្អូន តែងតែបានធ្វើពិធីស្រង់ទឹកព្រះរស់ នៅផ្ទះ ដោយមានដុសលាង អ្នកមានគុណ ជួបជុំបងប្អូន នៅផ្ទះ ។












ប្រភព៖ Chhorn Sovannareach
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។