ចិនក្រីក្រដេកឈឺតាមចឹញ្ចេីមថ្នល់ មន្ត្រីមូលដ្ឋានចោរម្សៀត រុញពីមួយទៅមួយ
ពីព្រឹកមិញនាងដួលសន្លប់នៅ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌ មានជ័យ តែពួកមន្ត្រីមូលដ្ឋានចោរម្សៀត មិនចាត់ចែងយកទៅពេទ្យ គ្នាប្រឹងក្រោករក តុក តុក ជិះចេញទៅ ។ ឥលូវចូលទៅដេកស្ដូកស្ដឹងនៅវត្ត ឬស្សីសាញ់ ក៏គ្មានមន្ត្រីចោរម្សៀតណាមកមេីលដែរ ទាល់បងប្អូន អ្នកកាសែត ផ្សាយតាម ហ្វេសប៊ុក ទេីបឃេីញមន្ត្រីមូលដ្ឋានទៅមេីល ។

ឥលូវមន្ត្រីនគរបាលមូលដ្ឋានទៅដល់ហេីយ តែហៅឡានពេទ្យ ឡានពេទ្យថារវល់ រវល់ រវល់ តាំងពីនៅ ខណ្ឌ មានជ័យ រហូតដល់ ខណ្ឌ ដង្កោរហេីយ នៅតែរវល់ទៀត ។ បេី ឯកឧត្ដម លោកជំទាវ ឬ ឧកញ៉ា មិនស្រួលខ្លួន នាំគ្នាបោលក្បាលបុកគ្នាទៅ ដល់តែលឺអ្នកក្ររវល់តុយម៉ាយហេីយ ។
ដោយរង់ចាំឡានពេទ្យ យូរពេកលោក អធិការ នគរបាលខណ្ឌ ដង្កោរ បានសម្រេចយកឡាន នគរបាលខណ្ឌ ដឹកយកទៅពេទ្យតែម្ដង ។
អ្នកជំងឺក្រីក្រ រុញពីមួយទៅមួយ បេីមានអ្នកជំងឺ នៅក្នុងផ្ទះវីឡា ឬ ខុនដូរ មន្ត្រីចោរម្សៀត បោលក្បាលគ្នាសម្រុកទៅ ក្រែងបានឆ្អឹងអង្កៀម ។




