ពិតជារំភើបណាស់...ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តារាស្រី ឌួង ហ្សូរីដា ជូនចិញ្ចៀនពេជ្រដ៏ប្រណីត ដល់អ្នកមានគុណ...មានវិដេអូ
-

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តារាស្រី ឌួង ហ្សូរីដា ដែលជាពិធីការិនីដ៏មានប្រជាប្រិយភាព និងទទួលបានការគាំទ្រជាច្រើន តាមរយៈសមត្ថភាព។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់កញ្ញា បានបង្ហោះសារថា "14-04-2020 : ធ្វើលោកម៉ែពិសារ 1=0 រាល់ឆ្នាំ ពេលថ្ងៃបុណ្យចូលឆ្នាំ តែងតែជូនលុយលោកម៉ែដើម្បីអោយលោកទៅវត្ត ដាក់ទានផ្សេងៗ តែឆ្នាំនេះ ដោយសារគោរពតាមសារាចរណ៍ណែនាំរបស់រដ្ធាភិបាល សុំអោយប្រជាជននៅផ្ទះ ដូច្នេះត្រូវតែបង្ខំចិត្តឃុំលោកម៉ែនៅផ្ទះរាល់ថ្ងៃ មិនអោយទៅណាទេ ព្រោះលោកម៉ែធ្លាប់ឈឺសួត វាអាចនឹងទទួលរងខ្លាំង។

ជូនកាដូលោកម៉ែ ក្នុងថ្ងៃចូលឆ្នាំ ជូនលោកម៉ែអោយច្រើនជាងគេក្នុងផ្ទះ ព្រោះពេលកូនៗខ្វះខាត លោកម៉ែ តែងតែលក់របស់របរដែលលោកមាន មកជួយកូនៗវិញរហូត មិនដែលធ្ងន់មាត់ សូម្បីតែផ្ទះជាកេរ្ត៍ម្តាយរបស់លោក។នេះហើយជាម្តាយដ៍ល្អរបស់កូនៗ ទាស់តែបន្តិចទេ គឺថា ឆ្នាស់តិច អត់មានលេខដាក់ទេ តែល្អក៍គ្មានអ្នកណាដូចដែរ។

អរគុណសំរាប់ការមើលថែរកូនៗដ៍ល្អ ដោយមិនយកស្វាមីថ្មីទៀត នេះហើយដែលអ្វីដែលកូនៗមោទនភាពខ្លាំងបំផុតចំពោះ លោកម៉ែម្នាក់នេះ Lim Yalin។

មានវិដេអូ៖