ភ្នំពេញ ៖ ទីផ្សារនាំចេញទៅកាន់អាមេរិក នៅតែបន្តឈរក្នុងលំដាប់ទី១ ក្នុងការជំរុញភាពលូតលាស់ នៃការនាំចេញរបស់កម្ពុជា ក្នុងចំណោមបណ្តាប្រទេសនាំចេញធំៗ ចំនួន៦ ផ្សេងទៀត ។

អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវវឌ្ឍនភាពនៃផលិតផលផលសរុបសម្រាប់នាំចេញ, ជាក់ស្តែងនៅក្នុងរយៈពេល ២ខែ ដើម្បីឆ្នាំ ២០២០ នេះ ការធ្វើពាណិជ្ជកម្មនាំចេញពីកម្ពុជា មានទំហំទឹកប្រាក់សរុបប្រមាណ ២ ៥៦៣ លានដុល្លារអាមរិក ក្នុងនោះចំពោះទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅតែបន្តឈរក្នុងលំដាប់ថ្នាក់ទី១ បន្ទាប់ពីប្រទេសនាំចេញចំនួន៦ផ្សេងទៀត ដោយបូកបញ្ជូលទាំងប្រទេសក្នុងអាស៊ានផងដែរ។

ជុំវិញនិងការនាំចេញទៅកាន់ប្រទេសទាំង៦នេះ ក្នុងនោះការនាំចេញសរុបទៅកាន់សហរដ្ឋអាមេរិក មានកំណើនជិត ៤៣%, នាំចេញទៅកាន់សហភាពអឺរ៉ុប មានជិត ២៥%, ជប៉ុន ៥%, អាស៊ានជាង ៦% អង់គ្លេសជិត ៦% និងការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀត មានកំណើនជាង ២០% ផងដែរ ។

ចំណែកការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារសំខាន់ៗទាំងនេះ ក្នុងរយៈពេល២ខែ ឆ្នាំ២០២០ នេះដែរ គឺស្ថិតនៅក្នុងលំដាប់រឹងមាំនៅឡើយ ក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាស៊ាន មានកំណើនជាង ៤១% ខណៈនៅឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នា មានជាង ៥១%, ទីផ្សារអាមេរិកជិត ៤០% និងក្នុងឆ្នាំ២០១៩ មានជាប់ ៤៨% , ជប៉ុន ជាង ១៨%, សហភាពអឺរ៉ុបជាង ៧%, អង់គ្លេស ដក ៣% (-៣%), និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ មានចំនួនជាង ២០% ផងដែរ ៕



ប្រភព៖BTV Cambodia