ជួយស៊ែរបន្តផង ! អ្នកលេង​កាំបិតមួយរូបកំពុងរត់គេចខ្លួនពី​ ការ​តាមប្រម៉ាញ់​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​
-

បាត់ដំបង៖ នៅកាលពីថ្ងៃទី​១៥​ ខែ​មេសា​ ​ឆ្នាំ​២០២០​ ម្សិលមិញនេះ អនុវត្ត​តាមបទបញ្ជារបស់ឯកឧត្តម​ឧត្តមសេនីយ៍ទោ​(អ៊ុច​ សុ​ខុន​)ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​លោកឧត្តមសេនីយ៍ត្រី​(ជេត​ វណ្ណនី​)ស្នង​ការរងផែនការងារព្រហ្មទ័ណ្ឌ​បានបញ្ជាដឹកនាំដល់អធិការនគរបាលស្រុកបាណន់​ ដែលមាន​លោកវរសេនីយ៍ឯក​(ប៉ាន់​ វណ្ណនី​)ជាអធិការនគរ​បាលស្រុកធ្វេីការស្រាវជ្រាវករណីហិ.ង្សាដោយ​ចេតនាមានស្ថានទម្ងន់ទោសនិងបំផ្លាញទ្រព្យស​ម្បត្តិអ្នកដ៏និងបន្តឈានទៅធ្វេីការឃាត់ខ្លួនជ.ន​ស.ង័្សយបានចំនួន០៥នាក់បន្ថែមទៀតក្នុងចំ​ណោម​បក្សពួកដែលធ្វេីសកម្មភាពពីបានមួយថ្ងៃ​។

យ៉ាងណាមិញនេះបើយោងទៅតាមការផុសរបស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា Pheng Vannak News បានធ្វើការផុសនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា ៖ អ្នកលេង​កាំបិតមួយរូបកំពុងរត់គេចខ្លួនពី​ ការ​តាមប្រម៉ាញ់​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បាត់ដំបង​ ។ បេីបងប្អូន​ណាបានប្រទះឃេីញ​ជួយខ្សិបប្រាប់នគរបាលផង​ ។ បក្សពួក​របស់​អ្នកលេងរូបនេះ​នគរបាល​ចាប់បានអស់ហេីយ​ ។ កេីតមករូបអាក្រក់ហេីយ​ ធ្វើ​ទង្វើ​អាក្រក់​ទៀត​ ។

សូមរំលឹកផងដែរថានៅ​កាលពីថ្ងៃទី​១៤​ ខែ​មេ​សា​ ឆ្នាំ​២០២០​វេលាម៉ោង១៧និង៥៨នាក់មានករណី​ហិ.ង្សាដោយចេតនាមួយកេីតឡេីង​នៅភូមិបឹងចែង​,ឃុំស្នឹង​ ស្រុកបាណន់​,ខេត្តបាត់ដំបង​ ដោយ​ក្រុមក្មេងទំនេីងចំនួន០២ក្រុមបានជិះម៉ូតូនិងកាំបិ​ត​​ផងបានបង្កការកាប់ចាក់គ្នានិងបណ្តាលឲ្យក្មេងមួយក្រុមទទួលរ.ងរបួ.សចំនួន០៣នាក់ក្នុងនោះរ.ងរបួ.សធ្ង.ន់ម្នាក់និងខូចខាតម៉ូតូចំនួន០១គ្រៀង។ ក្រោយពេលកេីតហេតុភ្លាមៗសមត្ថកិច្ចនគរ​បាលបានធ្វេីការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ(យឿន សុខលីន)ភេទប្រុស,អាយុ២៣ឆ្នាំ,នៅភូមិ​ក្រពើជើង,ឃុំភ្នំសំពៅ,ស្រុកបាណន់,ខេត្តបាត់​ដំបង​។ជាសរុបករណីខាងលេីនេះនគរបាលស្រុកបា​ណន់​ធ្វេីការឃាត់ខ្លួនចំនួន០៦នាក់ហេីយបច្ចុប្បន្នជ.នស.ង្ស័យនគរបាលស្រុកកំពុងធ្វេីការស្រាវ​ជ្រាវ​និងចាត់ការទៅតាមផ្លូវច្បាប់​៕