៣ថ្ងៃមិនគ្រប់ ថែម១៤ថ្ងៃទៀត ! កម្មករ កម្មការីនីមួយចំនួននៅព្រះសីហនុ ឃាត់ទុកដាក់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ
-

ខេត្តព្រះសីហនុ-ដូចការគ្រោងទុកនៅវេលាថ្ងៃត្រង់ថ្ងៃ១៧មេសា២០២០នេះ កម្មករ កម្មការីនីមួយចំនួននៅតាមរោងចក្រតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដែលទើបត្រឡប់មកពីស្រុកកំណើតវិញ ត្រូវបានអជ្ញាធរតម្រូវអោយធ្វើតាមវិធានការ ចត្តាឡីស័ក ដោយឃាត់ទុកដាក់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ នៅអាគារដែលមន្ទីរការងារនិងអជ្ញាធរខេត្តរៀបចំក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មិនទាន់អនុញ្ញាតអោយចូលធ្វើការទេ ដើម្បីបង្ការ ពីការចម្លងមេរោគកូវីដ១៩។

 បើតាមសមត្ថកិច្ចប្រាប់PNNថា ក្រោយអជ្ញាធរចាត់វិធានការនេះ ភ្លាមៗកម្មករ កម្មការនី ដែលទើបមកដល់កន្លែងធ្វើការវិញនោះ មិនព្រមស្តាប់តាមការណែនាំរបស់មន្រ្តីជំនាញ ដែលតម្រូវអោយពួកគាត់នៅដាច់ដោយឡែកឡើយ ដោយស្នើសុំចូលធ្វើការធម្មតា ប៉ុន្តែក្រោយការពន្យល់ហេតុផលនិងនិតិវិធីបង្ការជំងឺការពារខ្លាចមានចម្លងដល់កម្មករ កម្មការនីផ្សេងទៀតដែលនៅធ្វើការមិនបន្លាស់ទី កម្មករ កម្មការីនីទាំងនោះក៍បានយល់ព្រមចូលស្នាក់នៅក្នុងបន្ទប់ដាច់ឡោយឡែក រយៈពេល១៤ថ្ងៃ ក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រពីមន្ត្រីចត្តាឡីសក័និងការឃ្លាំមើលពីសមត្ថកិច្ច ៕ ប្រភព៖ Huy Bunleng News