កម្ពុជា កំពុងប្រែទៅជាល្អវិញហើយ ព្រឹកនេះ ជាសះស្បើយ ៣ នាក់ទៀត និងអត់មានអ្នកឆ្លងថ្មីបន្ថែមទេ
ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ( ក្រសួងសុខាភិបាល ) ស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា នៅព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ នេះក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងថ្មីនៃវីរុស កូវីដ១៩ នៅប្រទេសកម្ពុជាទេ ។ ករណីជាសះស្បើយ ៣ នាក់បន្ថែម ( សរុបចំនួនអ្នកជាសះស្បើយកើនដល់ ១១០ នាក់ហើយ រីឯករណីស្លា ប់គ្មានទេ ។ សរុបចំនួនអ្នកឆ្លងទូទាំងប្រទេសនៅ ១២២ នាក់ដដែល សម្រាប់ព័ត៌មានបន្ថែម សូមបងប្អូនទាក់ទងតាមលេខទូរស័ព្ទ ☎️ ១១៥ ៕




ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។