ជួយស៊ែរបន្តផង ! លោក ឯកឧត្តម វិល្លាម ប្រកាសរក ជនបរទេសម្នាក់នេះ ព្រោះស្រឡាញ់កម្ពុជាពេក ទើបចាញ់បោកអ្នកលក់ដីឡូត៍ អស់ពីខ្លួនរលីង
-

យោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Tom Obriengeorgerallen បានធ្វើការបង្ហោះយ៉ាងដូច្នេះថា ៖ ប្រទេសកម្ពុជាខ្ញុំនៅតែស្រឡាញ់អ្នកហើយនឹងស្រឡាញ់អ្នកជារៀងរហូត ។

សូមអរគុណលោកផែងវណ្ណៈនិងលោកវីល្លៀមដែលបានព្យាយាមនិងមានឆន្ទៈជួយខ្ញុំ។ ខ្ញុំពិតជាមានអំណរគុណណាស់ចំពោះរឿងនោះ។ ខ្ញុំមិនមានអារម្មណ៍ឯកោទៀតទេនៅពេលដែលខ្ញុំបានឃើញការលើកទឹកចិត្តទាំងអស់ពីយោបល់របស់អ្នក។ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជានិងប្រជាជនកម្ពុជាខ្លាំងណាស់។ 

ខ្ញុំជឿថាយុត្តិធម៌និងកម្មផលនឹងមាននៅក្នុងពិភពលោកនេះ។អរគុណម្តងទៀតសម្រាប់ការគាំទ្របុរសកំសត់ចំណាស់ម្នាក់នេះនឹងមិនក្រៀមក្រំទៀតទេខ្ញុំនឹងបន្តស្វែងរកយុត្តិធម៌។ ហើយសូមជួយខ្ញុំផងព្រោះខ្ញុំមិនអាចធ្វើតែម្នាក់ឯងបានទេបើគ្មានជំនួយពីអ្នក។ 

យ៉ាងណាមិញបន្ទាប់ពីបានឃើញលោក Tom Obriengeorgerallen ផុសយ៉ាងដូច្នេះនៅលើបណ្តាញសង្គមហ្វេសប៊ុករួចហើយឯកឧត្តម វិល្លាម ក៏បានផុសបន្ថែមពីលើទៀតក្នុងគោលបំណងចង់ជួយ លោក Tom Obriengeorgerallen ដោយលោកបានផុសយ៉ាងដូច្នេះថា៖ តេីមាននរណាស្គាល់គាត់ទេ សូមផ្ដល់ការទំនាក់ទំនងគាត់មកកាន់ខ្ញុំ ខ្ញុំនិងរកវិធីជួយគាត់តាមលទ្ធភាពនិងសមត្ថកិច្ចដែលខ្ញុំមាន ព្រោះហេតុផល២ ទី១គឺមិនអាចអោយកម្ពុជាបាក់មុខដោយសារភាពខិលខូចរបស់មនុស្សម្នាក់ពីនាក់បានទេ ទី២ យុត្តិធម៌គឺត្រូវជូនមនុស្សគ្រប់ជាតិសាសន៍ សាសនា ពណ៌សម្បុរ អោយតែរឿងនោះជារឿងត្រឹមត្រូវ