ផ្គើនហួស...ឯកឧត្តម គួច ចំរើន ទុកពេលឲ្យម្ចាស់រថយន្ត ២៤ម៉ោង​ មកកាយយកសំណល់ ពីកន្លែងឲ្យអស់ជាបន្ទាន់ បើមិនដូច្នោះទេណលោកនឹងចាក់ការតាមនីតិវិធីច្បាប់...
-

កាលពីថ្ងៃម្សិលមិញនេះ​ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា ប្រជាជន ខេត្តព្រះសីហនុ បានបង្ហោះសារ "សាមីខ្លួនជាម្ចាស់រថយន្ដខាងក្រោម មានពេល ២៤ម៉ោង ដើម្បីមកកាយសម្អាត សំណល់ដែលបានចាក់ចោលនេះ ប្រសិនបើមិនដូច្នេះទេ ម្ចាស់រថយន្ដត្រូវទទួលខុសត្រូវ តាមវិធានការច្បាប់ របស់រដ្ឋបាលខេត្តព្រះសីហនុ ។ 

លោកកំពុងផ្គើន វិធានការរដ្ឋបាលខេត្ត ដែលកំពុងយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថានស្អាត ក្នុងក្រុង និងខេត្តហើយ ។ទីតាំង នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ប្រភព៖​ ប្រជាជន ខេត្តព្រះសីហនុ