កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Chan Tola បានបង្ហោះសារយ៉ាងរំភើប និងគួរឲ្យអាណិតចៅ ហើយនិងយាយ ពីរនាក់ គាត់ពិតជាលំបាកខ្លាំងណាស់ បេះផ្លែស្វាយចន្ទី តែផ្លែស្វាយចន្ទីចុះថោក មិនសូវមានតម្លៃ ចៃដន្យអីប៉ះចំពេលចៅប្រុសមានជំងឺ ក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយខាងមន្ទីរពេទ្យ ក៏មកថ្លៃថ្ន ាំពីលោកយាយ ព្រមទាំងផ្តល់ស្បៀងអាហា និងថវិការចំនួន១០ម៉ឺនរៀលសម្រាប់គាត់ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "23/04/2020ក្រោមមេឃតែមួយតែវាសនាខុសគ្នា យាយនិងចៅ មកសុីឈ្នួលបេះផ្លែស្វាយចន្ទីអោយគេ តែស្វាយច័ន្ទីចុះថោក មិនសូវមានតម្លៃ ថែមទាំងមិនសូវផ្លែ ដូចនេះ មិនមានលុយដេីម្បីទៅស្រុកវិញ ។ ពេលចៅឈឺបាននាំមកពេទ្យ ទាំងក្នុងខ្លួនសូម្បីលុយមួយរៀលមិនមាន អគុណមន្ទីរពេទ្យខេត្តរតនគីរីដែលអនុគ្រោះថ្លៃថ្ នាំ មិនគិតថ្លៃ។ អគុណរលោកគ្រូពេទ្យ ដែលផ្ដល់ដំណឹងអោយខ្ញុំ សំរាប់អ្នកខ្វះខាតអ្នកក្រីក្រដេីម្បីរៀបចំ ជា អង្ករ មី សាប៊ូ (របស់សប្បុរសជន) រួមនិងថវិការផ្ទាល់ខ្លួនខ្ញុំចំនួន១០មុឺនរៀលសំរាប់គាត់ វាមិនច្រើនទេព្រោះខ្ញុំមិនសូវមានលទ្ធភាព ច្រើន។ អគុណរបងប្អូនសប្បុរសជនដែលបានជួយចែករំលែកជាអង្ករ មីង ដល់ខ្ញុំបាទសំរាប់ចែករំលែកបន្តដល់អ្នកជំងឺខ្វះខាតក្រីក្រមកសំរាក់ព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តរតនគីរី។ ជូនពរអោយបងប្អូនសប្បុរសជនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អ"។
ប្រភព៖ Chan Tola