កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងផេកផ្លូវការរបស់អគ្គិសនីកម្ពុជា បានបង្ហោះសារថា "អគ្គិសនីបាត់ដំបង សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ “ លី រ៉ូវីដា” ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី “ លី រដ្ឋា“ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១០:៤០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា៖
-នាឡិកាស្ទង់ដំណេីរការត្រឹមត្រូវ និងប្រព័ន្ធខ្សែមេចូល-ចេញនាឡិកាស្ទង់ត្រឹមត្រូវតាមលក្ខណ:បច្ចេកទេស។
-លេខអំណានកត់ត្រាលើនាឡិកាស្ទង់ជាក់ស្តែង ដោយផ្ទៀងផ្ទាត់ជាមួយលេខអំណានលើវិក្កយបត្រ ឃើញថាមានភាពត្រឹមត្រូវ។
អតិថិជនមានសម្ភារប្រេីប្រាស់ប្រចាំថ្ងៃដូចជា: ម៉ាស៊ីនត្រជាក់ ០២គ្រឿង ទូរទឹកកក ០១គ្រឿង កង្ហារ និងគ្រឿងបំភ្លឺផ្សេងៗមួយចំនួនទៀត
-ក្រុមការងារបានពន្យល់អំពីការប្រើប្រាស់ និង សិទ្ធិរបស់អតិថិជនដែលអាចតវ៉ាពាក់ព័ន្ធនិងបញ្ហាខាងលើ។
-អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ។

ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកអគ្គិសនីបាត់ដំបង ដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីបាត់ដំបង" ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ"។






ប្រភព៖ អគ្គិសនី បាត់ដំបង