អាណិតណាស់...លោកយាយកំសត់រស់នៅតែលតោលគ្មានទីពឹង គ្មានកូនចៅ លើកដៃសំពះ សូមស្បៀងអាហារ ពីសប្បុរសជន គ្រាន់ទុកពិសារ...មានវិដេអូ
-

ជីវិតរបស់មនុស្សម្នាក់ៗកើតមកមើលផែនដីយើងនេះ គ្មាននរណាម្នាក់ចង់ក្រ លំបាកវេទនា​ គ្មានអាហារហូប គ្មានថវិការសម្រាប់ចាយវាយ គ្មានផ្ទះនៅនោះទេ តែធ្វើដូចម្តេច នេះគឺជាវាសនា យើងមិនអាចទៅហាមឃាត់ មិនឲ្យវាកើតឡើងបានឡើយ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "លោកយាយក្រីក្រ គ្មានទីពឹងគ្មានកូនចៅមេីលថែទាំ លោករស់ដោយសារលក់ថ្ នាំខ្មែរ ហេីយដោយសារតែមានជំងឺកា ចសាហា វ covid19 ធ្វេីអោយលោកយាយមិនបានទៅលក់ ចំណែកឯផ្ទះលោកយាយពេលភ្លៀងលិចថ្លុះថ្លាយរត់ទៅសូមផ្ទះគេជ្រក់ដូច្នះសូមបងប្អូនជួយលោកយាយតាមចិត្តជ្រះថ្លា លោកយាយរស់នៅ ភូមិស្រាំងខ្ពស់ ឃុំពង្រ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង 093633500"។

អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាជួយដល់លោកយាយ ម្នាក់បន្តិចផង ព្រោះថាពេលនេះកំពុងតែមានជំងឺដ៏កាចសាហា វកូវីដ១៩ ធ្វើឲ្យជីវភាពកាន់តែយ៉ាប់ទ្វេរដង ពីមួយថ្ងៃទៅមួយថ្ងៃនោះ៕

មានវិដេអូ៖


ប្រភព៖ Chav Mearnup Keo Nimith