បងប្អូនមហាជន ប្រាកដជាបានស្គាល់ម្ចាស់ក្រុមហ៊ុន 7NG skyland លោក ឧកញ៉ា ចិត្តធម៏ ស្រី ចាន់ថន ដែលរូបលោកផ្ទាល់បានជួយឧបត្ថម្ភជាច្រើន មិនថាជនទីទាល់ក្រ ឬ ក៏បងប្អូនដែលជួបនូវបញ្ហាប្រចាំជីវិតនោះទេ។ ទង្វើរល្អរបស់លោកឧកញ៉ា ស្រី ចាន់ថន បានធ្វើឲ្យមហាជន ពិតជាមានការគោរពស្រលាញ់ និងរំភើបចិត្តជាខ្លាំង ដែលរូបលោកបានជួយដល់បងប្អូនក្រីក្រ ជួបនូវការលំបាក។

ដោយឡែកនៅថ្ងៃនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏បានជូនឧបត្ថម្ភ រថយន្ត និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោកមេបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការកាត់បន្ថយនៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

នៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថាឲ្យដឹងថា "ខេត្តកណ្តាល៖ លោកឧកញ៉ា ស្រី ចាន់ថនជួយឧបត្ថម្ភ រថយន្ត និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា៖
-រថយន្តម៉ាក NISSAN ចំនួន១គ្រឿង,
-ទឹកសុទ្ធចំនួន ៥០កេស
-ភេសជ្ជៈ និងទឹកផ្លែឈើ ចំនួន ៣០កេស
-មី ចំនួន ៣០កេស
-ជែលលាងដៃចំនួន ២៥០ដប ជូនលោកមេបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការកាត់បន្ថយនៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានាតាមភារកិច្ចចាំបាច់របស់អង្គភាពផងដែរ នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០" ។





ប្រភព៖ Srey Chanthorn