តុលាការប្រកាសផ្តន្ទាទោស ថៃ ស្រីនាង ដាក់ពន្ធនាគាររយៈពេល៦ខែ តែអនុវត្តន៍ត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោកកេត សុជាតិ បានបើកសវនាការប្រកាសសាលក្រមដោយបានសម្រេច ផ្តន្ទាទោសជនត្រូវចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ដាក់ពន្ធនាគារកំណត់ ៦ខែ ប៉ុន្តែអនុវត្តន៍ត្រឹមតែ ២ខែ ១៥ថ្ងៃប៉ុណ្ណោះ ទោសនៅដល់ត្រូវព្យួរ។

គួរបញ្ជាក់ផងដែរថា នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង ដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះត្រូវបានតុលាការចេញដីកាដាក់ពន្ធនាគារក្រោយតំណាងអយ្យការសម្រេចចោទប្រកាន់ តាមបញ្ញត្តិមាត្រា៣៨ មាត្រា៣៩ ច្បាប់ស្តី ពីអាជីវកម្មផ្លូវភេទ និងបញ្ញត្តិមាត្រា២៤៩ នៃក្រមព្រហ្មទណ្ឌ កាលពីជាង២ខែមុន។

ថៃ ស្រីនាង អាយុ៣៩ឆ្នាំ ដែលជាអ្នកលក់ផលិតផលអនឡាញរបស់ខ្លួន តាមបណ្តាញសង្គម ដោយបានបញ្ចេញសាច់ និងកន្លែងកេរ្តិ៍ខ្មាស ដែលរងនូវការរិះគន់ពីសំណាក់មហាជនយ៉ាងចាស់ដៃផងដែរ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។