អាណិតណាស់ ក្មេងប្រុស អាយុ១ឆ្នាំកន្លះ បៅក៏មិនព្រមបៅ គេងក៏មិនព្រមគេង គិតតែពីយំរហូត ចំណែកម្តាយគ្មានប្រាក់យកកូនទៅទេ បងប្អូនសូមជួយក្មួយប្រុសផង...មានវិដេអូ
ពិតជាគួរឲ្យអាណិតខ្លាំងណាស់ ពេលដែលបានឃើញក្មេងប្រុសម្នាក់ គាត់ស្រែកយំ ព្រោះតែម្តាយគ្មានលទ្ធភាពទិញទឹកដោះគោឲ្យកូនបោះ និងយកទៅគ្មានប្រាក់ដើម្បីនាំកូនយកទៅមន្ទីរពេទ្យ ។ ក្មេងប្រុសម្នាក់នោះគិតតែពីស្រែកយំ រហូតទោះបីជាម្តាយខំលួងលោមយ៉ាងណា ក៏ក្មេងនោះមិនព្រមឈប់យំដែរ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Phorn Chetra បានបង្ហោះសារថា "អាណិតណាស់១ឆ្នាំកន្លះហើយមើលទៅគួឱ្យសង្វែកណាស់ពេលនេះម្តាយក៏ឈឺទៀត គាត់សុំឱ្យបងប្អូនផ្តល់នូវទឹកដោះគោឱ្យកូនគាត់ផង គាត់នៅភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 096,9988938"។
អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់ក្មួយប្រុសផង គាត់ពិតជាលំបាកខ្លាំងណាស់ នៅពេលនេះមានតែពឹងលើសប្បុរសជន ឲ្យជួយដល់គាត់ ព្រោះតែគាត់គ្មានប្រាក់ទិញទឹកដោះគោឲ្យបៅទេ៕
មានវិដេអូ៖
ប្រភព៖ Phorn Chetra
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។