ផ្ទុះខ្លាំង...បទចម្រៀង "លះបង់" របស់កញ្ញា សុខ ពិសី រៀបរាប់ពីការលះបង់ ដ៏ធំធេញរបស់ក្រុមគ្រូពេទ្យកម្ពុជាជួរមុខ ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូវីដ១៩...មានវិដេអូ
-

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ សាច់សខ្ចី កញ្ញា សុខ ពិសី ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសគឺហ្វេនៗរបស់កញ្ញា ផ្ទាល់តែម្តង បានធ្វើចែករំលែកតៗគ្នា ពីបទចម្រៀងថ្មីរបស់កញ្ញា ដែលបង្ហាញពីអារម្មណ៍ពិត ពេលស្វាមីរបស់ខ្លួនចេញទៅតស៊ូប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ។

នៅក្នុងបទចម្រៀងមួយបទនេះ ពិតជាចាក់ដោត និងចាក់ចំបេះដូងអ្នកស្តាប់យ៉ាងខ្លាំង ពិសេសនៅក្នុងឈុតឆាកបែបគ្នា រវាងប្តីប្រពន្ធ ដែលកំពុងតែសាងភាពផ្អែមល្អែម ស្រលាញ់គ្នា តែបែរជាមកត្រូវ បែកគ្នាព្រោះតែជំងឺមួយនេះ។ នៅក្នុងឈុតឆាកបែកគ្នានោះ ពិតជាធ្វើឲ្យអ្នកគាំទ្រស្ទើរតែទប់ទឹកភ្នែកមិនបាន ព្រោះថាការលះបង់ដ៏ធំធេញរបស់ក្រុមគ្រូពេទ្យយើង គឺជាការលះបង់មួយគ្មានអ្វីប្រៀបបានឡើយ។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍គោរព ស្រលាញ់ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមគ្រូពេទ្យ​ ដែលបានលះបង់ មិនស្តាយជីវិត ក្នុងការប្រយុទ្ធប្រឆាំង តតាំង ទោះជាត្រូវលះបង់សេចក្តីសុខរបស់ខ្លួន ពេលវេលារបស់ខ្លួន ដើម្បីទៅមើលថែអ្នកជំងឺក៏ដោយ។

បទ ចម្រៀង "លះបង់" មួយនេះ សូមផ្ងើរជូនក្រុមគ្រូពេទ្យជួរមុខទាំងអស់ សូមឲ្យត្រឡប់មកវិញប្រកបទៅដោយសុខសុវត្ថិភាព និងសុខភាពល្អគ្រប់គ្នា ពិសេសកុំភ្លេចមើលថែខ្លួនប្រាណឲ្យបានខ្ជាប់ខ្ជួន លាងសំអាតគ្រប់ពេលវេលា ព្រោះថា មានមនុស្សជាច្រើនអ្នកណាស់ ដែលកំពុងតែរង់ចាំការវិលត្រឡប់របស់ក្រុមគ្រូពេទ្យ៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖