កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកឃឹម ហ្វីណង់ បានបង្ហោះសារថា "រាត្រីទីមួយ៖ ទិដ្ឋភាពថ្មីនៃភូមិបន្ទាយស្រី!
ជាផ្នែកមួយនៃយុទ្ធនាការ”ផ្ទះ១ អំពូល១” រដ្ឋបាលស្រុកបានសម្រេចកែប្រែពីគម្រោងដើមបន្តិច ពីការដាក់អំពូលតាមផ្ទះនីមួយៗ មកជាបង្គោលភ្លើងតាមដងផ្លូវដើម្បីបំភ្លឺជារួមជំនួសវិញ ដោយហេតុតែទីនេះគឺជាទីប្រជុំជនរបស់ស្រុក។ ការផ្លាស់ប្តូរនេះតម្រូវអោយប្រើប្រាស់អំពូលសូឡាដែលមានវ៉ាត់ធំជាងមុន បង្គោលខ្ពស់ជាងមុន តែមានចំនួនអំពូលតិចជាងមុន។

ផ្សារ សាលារៀន មណ្ឌលសុខភាព អធិការដ្ឋាន សាលាស្រុក វត្តអារាម... ពិតមែនតែជាទីប្រជុំជនដែលសំខាន់ជាងគេ តែកន្លងមកនៅទីនេះពុំទាន់បានរៀបចំអោយសមនឹងឋានៈជាទីរួមស្រុកនៅឡើយទេ។ សង្ឃឹមថាការចាប់ផ្តើមថ្ងៃនេះ នឹងបើកទំព័រថ្មីសម្រាប់ស្រុកបន្ទាយស្រី ដើម្បីបន្តរៀបចំអោយរឹតតែមានសោភ័ណភាពទាក់ទាញបន្ថែមទៀត។

ជួសមុខអោយអ្នកភូមិបន្ទាយស្រី ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រយុទ្ធនាការ”ផ្ទះ១ អំពូល១” ជំហាននេះ សម្រាប់ភូមិបន្ទាយស្រីនៃឃុំខ្នារសណ្តាយ។ #ផ្ទះ១អំពូល១ | #២០២០បន្ទាយស្រីស្អាត"។















ប្រភព៖ ឃឹម ហ្វីណង់ - Khim Finan