ឯកឧត្តម ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងក្រុមការងាររបស់លោក ដែលបងប្អូនជាច្រើនគោរពស្រលាញ់ ដោយសារតែទង្វើរដ៏ល្អ និងការចេះជួយឈឺឆ្អាល ក្តីទុកលំបាករបស់បងប្អូនខ្មែរ ហើយលោកក៏បានចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានទុកលំបាកខណៈពេល ជំងឺកូវីដ១៩ មានវត្តមាននៅប្រទេសកម្ពុជាយើង។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកក៏បានបង្ហោះសារយ៉ាងខ្លីមួយឃ្លា ដោយទទួលបានការគាំទ្រ និងចូលចិត្តជាច្រើន នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយលោកបានបង្ហោះសារថា "វាមិនមែនគ្រប់ឱកាសសុទ្ធតែហុច ផលល្អឲ្យអ្នកនោះទេ ដោយហេតុថា ឱកាសខ្លះ គឺជាអន្ទាក់ចងជីវិត របស់អ្នកនិងបំផ្លាញក្តីស្រម៉ៃរបស់ អ្នកក៏ថាបានដែរ ។ ពេជ្រ ស្រស់"។

សារយ៉ាងខ្លី តែពោលពេញទៅដោយអត្តន័យ និងខ្លឹមសារ យ៉ាងច្បាស់លាញ់ "ពាក្យថា ឱកាស មិនមនុស្សណាម្នាក់ សុទ្ធតែទទួលបានវាដោយងាយនោះទេ ហើយក៏គ្មាននរណាម្នាក់ អាចនិងស្វែងរកវា បានដោយងាយស្រួលនោះដែរ " ឱកាស ពេលខ្លះធ្វើឲ្យធ្លាក់ទឹក តែពេលខ្លះក៏ទាញឲ្យយើងទៅរកផ្លូវល្អដែរ។





ប្រភព៖ ពេជ្រ ស្រស់