លោក អុឹម ជីវ៉ា ពេលបានស្តាប់ ពីជីវប្រវត្តិរបស់តារា Tik Tok សុខា ហើយ ស្ទើរស្រក់ទឹកភ្នែក អាណិតនាងយ៉ាងខ្លាំង ព្រោះសុខា គឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយនាងក៏...
ស៊ីហៀង
-

នៅមុននេះបន្តិច លោក អុឹម ជីវ៉ា បានទៅដល់ផ្ទះរបស់ តារា Tik Tok សុខា ស្រាប់តែលោកពោលពាក្យអាណិតដល់សុខាយ៉ាងខ្លាំង ពេលបានដឹងពីស្ថានភាព និងជីវប្រវត្តិរបស់នាង ។

លោក អុឹម ជីវ៉ា បានបង្ហោះសារថា "ពេលមកដល់ផ្ទះប្អូនសុខាទើបដឹងថានាងជាក្មេងគួអោយអាណិតបំផុត មនុស្សមួយចំនួនវៃតម្លៃគាត់តាមរយៈរាល់ពាក្យពេចន៍ដែលគាត់និយាយតាមរយៈវិដេអូខ្លីៗតាមប្រព័ន្ធFacebook និងប្រព័ន្ធTik Tok បងប្អូនខ្លះក៏ចូលចិត្តបងប្អូនខ្លះក៏ជេគាត់ ។ តែបើយើងរៀនបើកចិត្តអោយទូលាយហើយស្វែងយល់ការពិតអីមួយមុនជេហាស្តីដៀលឬកោតសរសើនោះ គឺយើងត្រូវគិតថាមនុស្សកើតមកគ្មានអ្នកណាល្អគ្រប់10នោះទេ សូម្បីតែខ្លួនយើងក៏ដោយ ក៏គ្មានអ្នកណាគេមកចូលចិត្តយើងទាំងអស់គ្នាដែរ យើងអាចទទួលយករាល់មនុស្សដែលឃើញយើងខុសគឺគាត់មកកែប្រែយើងឬយើងកែប្រែគាត់ទើបជាការប្រសើរ ជាពិសេសជួយប្រើពាក្យពេជ្រជួយកែបង្រៀនប្រៀនប្រដៅគាត់ នែនាំអោយគាត់ដើផ្លូវណាល្អទើបប្រសើ។

ខ្ញុំបាទនិងក្រុមការងារបានធ្វើដំណើមកខេត្តត្បូងឃ្មុំនិងកំពង់ចាមរយៈពេល២ថ្ងៃ ហើយក៏បានធ្វើដំណើរមកដល់ ភូមិជ្រួយ សង្កាត់ វិហារល្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ គឺជាកន្លែងដែលប្អូនសុខារស់នៅ សុខាឈ្មោះពិតគឺ ថន សុខា មានអាយុ 25 ឆ្នាំ មានបងប្អូន៥នាក់ សុខាជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ ។

សុខាជាក្មេងស្រីមានអត្ថចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ថចរិករបស់សុខាជាមនុស្សប្រុសគឺមានតាំងពីតូចមិនអាចកែបានចរិកជាប្រុសខ្លួនជាស្រីបានឡើយ ! សុខាគាត់សិក្សាបានតិចតួចណាស់ ហើយជាក្មេងកំព្រាដែលខ្វះភាពកក់ក្តៅ ។

បន្ទាប់ពីស្តាប់ប្រវត្ថិខ្លះសង្ឃឹមថាពុកម៉ែបងប្អូនមេត្តាបើចូលចិត្តឬមិនចូលចិត្តគាត់ជួយកែប្រែនែនាំដំបូន្មានល្អអោយគាត់ផង ក្នុងការមកចុះមកលេងប្អូនសុខាខ្ញុំបាទក៏បានឧតប្ថម្ភថវិការចំនួន១០មុឺនរៀលជូនប្អូនសុខាទិញខោអាវស្លៀកពាក់ ព្រោះគ្នាគ្មានលុយទិញខោអាវទេ។ 

ដោយក្តីគោរពៈ អុឹម ជីវ៉ារុងរឿង