ម្ចាស់ហាងពេជ្រនិងមាសដ៏ល្បីឈ្មោះអ្នកនាង ទ្រី ដាណា សួរទៅបងប្អូនថា បងប្អូនជឿលើសំណាងទេ? តើសំណាងនោះមុខមាត់យ៉ាងមិច? ហើយសំណាងនោះ យើងជួបវានៅពេលណា?
នៅក្នុងគណនីហ្វេសប៊ុករបស់ម្ចាស់ហាងពេជ្រ ទ្រី ដាណា បានលើកឡើងថា "បងប្អូន ធ្លាប់ជឿលើសំណាងទេ?
អ្នកខ្លះថាជឿ ធ្លាប់ជួបអីចឹង អ្នកខ្លះទៀតក៏ថាមិនជឿចឹងទៅ តែខ្ញុំនិយាយរឿងរកស៊ីមួយ សំណាងប្រាកដជាមាន តែមិនមែនដេកចាំវាមករកទេ។ អ្នកដែលរង់ចាំសំណាង ទាំងមិនបានធ្វើអីសោះ គឺដូចរង់ចាំត្រូវឆ្នោត ដោយមិនចាក់ចឹងដែរ។ គ្រាន់តែប្រៀបធៀបទេណា មិនមែនឱ្យទៅលេងល្បែងទេ ព្រោះវាមិនចម្រើនទេ។ ???

សំណាងសម្រាប់អ្នករកស៊ី គឺហ៊ានប្រថុយ ហ៊ានបង្កើតផ្លូវដើរ ហើយរកវិធីដើរឱ្យដល់គោលដៅ។ នៅពេលដែលយើងធ្វើសកម្មភាពជាប់ជាប្រចាំ យើងនឹងអាចជួបសំណាងហើយ គឺប្រៀបដូចអ្នកជីករ៉ែចឹង ប្រឹងជីករហូត ទាល់តែដល់កន្លែងមាន មាស ពេជ្រ នោះហើយជាសំណាង។ សួរថាបើគាត់មិនប្រឹងជីកទេ អង្គុយចាំ គាត់អាចឃើញមាស ពេជ្រ នោះអត់ គឺមិនអាចទេ។

ខ្ញុំឃើញអ្នកខ្លះ គាត់ចង់ណាស់ ចង់បាននេះ ចង់បាននោះ ចង់សម្រេចគោលដៅនេះ គោលដៅនោះ តែនៅដេកស្រមៃ មិនព្រមចាប់ផ្ដើមធ្វើទេ ចេះតែខ្លាច ចេះតែខ្ជិល ចេះតែមិនហ៊ានប្រថុយ។ មើលទៅគេ ថាគេសំណាងណាស់ តែមានដឹងអត់ គេជួបសំណាងនោះដោយរបៀបណា មិនមែនសុខៗវារត់មករកណា។

ជឿខ្ញុំទៅ កុំអស់សង្ឃឹម ឱ្យតែប្រឹងធ្វើ ប្រឹងដើរ វាគង់តែជួបសំណាងទេ ដូចអ្នកប្រឹងជីករ៉ែ ជីកចំពេជ្រនៅថ្ងៃណាមួយចឹង តែបើនៅតែដេកស្រមៃ គ្មានសំណាងណារត់មករកទេ??"។









ប្រភព៖ អ្នកនាង ទ្រី ដាណា