ចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ដល់កម្ពុជា
ភ្នំពេញ ៖ សារពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកនេះបានត្រូវបានបង្ហោះជាសាធារណៈនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ដោយមានខ្លឹមសារយ៉ាងដូច្នេះថា «អរគុណមិត្តចិនជាអនេក ជានិច្ចជាកាល មិត្តចិនតែងតែយកចិត្តទុកដាក់ជួយកម្ពុជាគ្រប់កាលៈទេសៈ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩។

ក្រៅអំពីជំនួយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដែលមិត្តចិនបានជួយកម្ពុជាកន្លងមក នៅពេលនេះគឺមិត្តចិនបានបញ្ជូនក្រុមវិជ្ជសាស្រ្ត រួមទាំងជំនួយថ្នាំពេទ្យ សម្ភារៈ និងឧបករណ៍ប្រដាប់ប្រដារប្រើប្រាស់ជាច្រើនសម្រាប់ទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩។ កម្ពុជាសូមអរគុណមិត្តចិន នឹងសូមចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អរឹងមាំដូចដែកថែប៕
















ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។