លោកករុណា ពេជ្រ រើឥវ៉ាន់ចេញពីផ្ទះ ទាំងហូរទឹកភ្នែក ព្រោះ ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាង​ច្រេីនជាមួយប៉ា​ក្នុងផ្ទះមួយនេះ...
-

បន្ទាប់ពី លោកមានគុណ មានបានធ្លាក់ខ្លួនឈឺ មក ក្នុងនាមជាកូនប្រុសម្នាក់ លោក ករុណា ពេជ្រ បានបំពេញតួនាទី ជាកូនដ៏ល្អ បានមើលថែលោកមានគុណយ៉ាងដិតដល់ បើទោះបីជាលោកមានគុណមិនស្គាល់រូបលោកក៏ដោយ ក៏លោកប្រឹងមើលថែឪពុក បានយ៉ាងល្អ ។

ជាក់ស្តែងកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ លោកបានរើចេញពីផ្ទះហើយ ដើម្បីទៅរស់នៅក្នុងផ្ទះថ្មីៗ។ ជាមួយអនុស្សាវរីយ៍ជាច្រើន ដែលលោកនិងប៉ារបស់លោកបានសាងជាមួយគ្នា ធ្វើឲ្យស្ទើរតែស្រក់ទឹកភ្នែក ពេលត្រូវចាកចេញពីផ្ទះមួយនេះ ។

លោកបានរៀបរាប់ថា "និយាយអារម្មណ៏ពិតមួយ មិនមានបំណងអោយបងប្អូនអាណិតទេ​ តែអារម្មណ៏ពិត​ មិនដឹងថាបងប្អូនធ្លាប់មានអារម្មណ៏ដូចខ្ញុំដែរទេ..??

ពេលរេីផ្ទះ​ ដូចមានអារម្មណ៏ចង់ហូរទឹកភ្នែកម៉េចទេ...នឹកប៉ា​ អាណិត​ប៉ា​ ស្រណោះអនុស្សាវរីយ៏តស៊ូយ៉ាង​ច្រេីនជាមួយប៉ា​ក្នុងផ្ទះមួយនេះ... ប៉ាឈឺហេីយ​ អញ្ចឹងប៉ាអង្គុយអោយស្ងៀម​​ កូនអាចធ្វេីបាន​ ...មួយជាតិនេះ​ កូននឹងចំណាយពេលវេលា​ រួមទាំងថវិកា​ ​ជាមួយប៉ា​ អស់ម៉ានក៏តាមនឹងចោះ​ ព្រោះប៉ាមានតែកូនមួយ​ គឺ​ កូន... ទោះបីប៉ាពិការ​ មិនស្គាល់កូនក៏ដោយ ក៏កូននៅតែដឹកដៃប៉ា​ដេីរជាមួយគ្នាបន្តទៀត.... ថ្ងៃ​នេះ​ ខ្ញុំ​ និង​ ​ប៉ា​ សូមលាពីផ្ទះមួយនេះហេីយ...​ អរគុណរយះពេលជា​ 5 ឆ្នាំ​ ដែលអ្នកបានជួយចំរុងចំរេីនខ្ញុំ... សូមឯងបន្តនាំលាភ​ ជូនដល់ម្ចាស់ឯងថ្មីផងណា...​"។

ប្រភព៖ Karona Pichtown