កណ្តាល ៖ នៅកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២០វេលាម៉ោង ១៦និង ៣០នាទី កម្លាំងសមត្ថកិច្ចបានធ្វើការចុះបង្ក្រាបល្បែងសុីសងខុសច្បាប់(បៀរ) នៅចំណុច ផ្ទះឈ្មោះ ស៊ូ ចាន់ថន ភេទស្រី ភូមិពោធិ៍តូច ឃុំ កំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

នេះបើយោងទៅតាមប្រភពពីកម្លាំងសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុ ខាងលើ មានប្រជាពលរដ្ឋបាន រាយការណ៍មកសមត្ថកិច្ចថា៖នៅចំណុចផ្ទះឈ្មោះស៊ូ ចាន់ថន (ផ្ទះកើតហេតុ)មានមនុស្សស្រីៗ កំពុងលេងល្បែងសុីសង(បៀរ)នៅលើផ្ទះជាន់ទី ០២ ។

ជាមួយគ្នានេះដែរដោយមាន ការសម្របសម្រួល នីតិវិធីពីលោកឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត កណ្តាល បានអនុញ្ញាតឲ្យ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ធ្វើការចុះបង្រ្កាប និងឆែកឆេរឃាត់ បានអ្នកលេង ០៤នាក់និងម្ចាស់ផ្ទះ០១នាក់ បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកពញាឮ ធ្វើការសាកសួរ ដើម្បីបន្តចាត់ការតាមនីតិវិធី៕








