អ្នកនាង ទូច ស្រីល័ក្ខណ ថា ការស្រលាញ់គ្នា វាជាការផ្តល់តំលៃរវាងគ្នានឹងគ្នា​ មិនមែនស្រលាញ់តែពេលមាន នឹងសប្បាយមួយមុខនេាះទេ
-

តារាចម្រៀងនិងសម្តែង អ្នកនាង​ ទូច ស្រីល័ក្ខណ ដែលពុកម៉ែ បងប្អូនបានស្គាល់ និងគាំទ្រ គោរពស្រលាញ់ តាមរយៈការសម្តែង និងចម្រៀង original ជាច្រើនបទកន្លងមក ។ នាពេលកន្លងមកអ្នកនាង តែងតែផុស សារជាច្រើនមិនថារឿងពាក់ព័ន្ធ និងបញ្ហាជីវិត ឬក៏ ការស្រលាញ់នោះទេ សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ។

នៅថ្ងៃនេះអ្នកនាង ទូច ស្រីល័ក្ខណ បានបង្ហោះសារថា "ការស្រលាញ់គ្នាវាជាការផ្តល់តំលៃរវាងគ្នានឹងគ្នា​ ការស្រលាញ់មួយដេាយពិតប្រាកដ វាជាការស្រលាញ់យល់ពីទុក្ខលំបាករវាងគ្នា មិនមែនស្រលាញ់តែពេលមាននឹងសប្បាយមួយមុខនេាះទេ គឺពេលវេលាដែលសំខាន់បំផុតមានវត្តមានគេស្របពេលយេីងកំពុងជួបទុក្ខបញ្ហា"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើន បានបង្ហាញចំណាប់អារម្មណ៍ និងបង្ហាញការពេញចិត្តនិងសាររបស់អ្នកនាងជាខ្លាំង ។ ជាការពិតណាស់ ការស្រលាញ់នរណាម្នាក់ ត្រូវតែស្រលាញ់ទាំងព្រម ថែមទាំងត្រូវចេះផ្តល់តំលៃរវាងគ្នានឹងគ្នា និងចេះយល់ចិត្តគ្នា អ្វីដែលសំខាន់នោះ គឺការជឿជាក់ទុកចិត្តលើគ្នា៕

ប្រភព៖ Jenny Outver