ភ្ញាក់ផ្អើល ! អជ្ញាធរកំពុងចុះស្រាវជ្រាវរកមូលហេតុពិត ដែលឃើញជនជាតិចិនមួយក្រុមនាំគ្នាលើបដាតវ៉ា សរសេរជាអក្សរខ្មែរផងនិងជាអក្សរចិន
ក្រុងព្រះសីហនុ៖ អជ្ញាធរប្រាប់ថា បានចុះស្រាវជ្រាវរកមូលហេតុពិត ដែលឃើញជនជាតិចិនមួយក្រុមនាំគ្នាលើបដាតវ៉ា សរសេរជាអក្សរខ្មែរផងនិងជាអក្សរចិនផង (មិនទាន់ដឹងរឿងអ្វី) នៅមុខអាគារមួយកន្លែងម្តុំខាងក្រោយភ្នំមាសក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ កាលពីម៉ោង៧ព្រឹកថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០នេះ។

ពលរដ្ឋឃើញហេតុការណ៍ផ្ទាល់ប្រាប់ថា ក្រោយលើកបដានិងថតរូបរួច ជនជាតិចិនទាំងអស់នោះក៍រំសាយ នាំគ្នាចូលទៅក្នុងអាគារវិញអស់ទៅ សូម្បីតែមន្ត្រីនិងសមត្ថកិច្ចមូលដ្ឋានក៍ទៅសួរនាំមិនទាន់ផង។
ទោះជាយ៉ាងនេះក្តីមន្ត្រីជំនាញមានប្រាប់ថា អជ្ញាធរកំពុងចុះស្រាវជ្រាវរកមូលហេតុ ពីគោលបំណងនិងសំណូមពររបស់ក្រុមអ្នកលើកបដាតវ៉ានេះហើយ ៕


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។