មិនគួរឲ្យជឿ មានព្យុះប្រមោយដំរីមួយ បង្ហាញខ្លួននៅលើផ្ទៃសមុទ្រ កោះរ៉ុងសន្លឹម ល្ងាច​មិញ ​[វីដេអូស្តែងៗ​]
-

ក្រុងកោះរ៉ុង៖ មានព្យុះប្រមោយដំរីមួយ បង្ហាញខ្លួននៅលើផ្ទៃសមុទ្រ ម្តុំពយយាយម៉ៅ ជិតភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃ២៥ ខែមេសា ឆ្នាំ២០២០នេះ។

តាមពលរដ្ឋដែលប្រទះឃើញប្រាប់ថា សំណាងល្អព្យុះនេះមិនបានវាយប្រហារប៉ះចំទូកនេសាទ ទូកទេសចរណ៍ឬភូមិដ្ឋានពលរដ្ឋនៅលើកោះឡើយ។

យោងតាមប្រភពពី មន្ត្រីជំនាញបានធ្វើការព្រមានថា ក្នុងករណីដែលព្យុះនេះបង្ហាញខ្លួនលើសមុទ្រ សុំអោយពលរដ្ឋនៅលើទូកនេសាទឬទូកទេសចរណ៍មើលដំណើរព្យុះ និងព្យាយាមគេចចេញពីគន្លងផ្លូវដែលព្យុះនេះធ្វើដំណើរ ដើម្បីគេចពីការវាយប្រហាររបស់ព្យុះនេះ បង្ការកុំអោយមានគ្រោះថ្នាក់ ដោយសារថា ព្យុះនេះជាព្យុះសាហា វមួយដែលអាចវាយប្រហារ ពន្លិចឬបំបែកទូកនិងបើនៅលើគោកក្បែរឆ្នេរ អាចវាយប្រហារដល់ផ្ទះសម្បែងឬអាយុជីវិតមនុស្សបានគ្រប់ពេល៕ ដោយ៖ KPS BreakingNews

សូមទស្សនាវិដេអូខាងក្រោម៖