នៅព្រឹកនេះ លោកផែង វណ្ណៈ បានយកប្លង់ផ្ទះជូនលោកយាយ Lorrain Dominique Maria Alizabeth ដោយស្នាដៃកូនធម៏ យកផ្ទះ និង ដីគាត់លក់ យ៉ាងឆ្ងាញ់ម៉ាត់...
បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា "នៅព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២០ ខ្ញុំបានយកប្លង់ផ្ទះមកជូនលោកយាយ Lorrain Dominique Maria Alizabeth អាយុ ៧៤ ឆ្នាំ ជនជាតិ បារាំង នៅ បូរី ប៉េងហួត ។

លោកយាយគឺជាជនរងគ្រោះម្នាក់ដែលកូនធម៌ជាឧត្ដមសេនីយ៍យកផ្ទះ និង ដីគាត់លក់ហេីយមិនយកលុយជូនគាត់ ។ បន្ទាប់ពីមានព័ត៌មានផ្សាយលេីបណ្ដាញសង្គម ហ្វេសប៊ុក កូនធម៌របស់លោកយាយបានយល់ព្រមប្រគល់ផ្ទះ ១នៅ ក្នុង បូរី ប៉េងហួត និង ថវិកាមួយចំនួន ជូនលោកយាយដេីម្បីបញ្ចប់បញ្ហាប្ដឹងផ្ដល់គ្នា ។

ពេលនេះ ករណី លោកយាយ ជនជាតិ បារាំង និង កូនធម៌ ត្រូវបានដោះស្រាយបញ្ចប់ក្រៅប្រព័ន្ធច្បាប់ចាប់ពីថ្ងៃនេះតទៅ ។



ប្រភព៖ ផែង វណ្ណៈ
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។