បងប្អូនជាច្រើនប្រាកដជាបានស្គាល់អ្នកនាង ទ្រី ដាណា បានបង្ហោះសារថា រំភើបចិត្តណាស់ ឃើញក្មេងៗជាសិស្សក្រីក្រទាំងនេះ ជួយលោកគ្រូស្ម័គ្រចិត្តនៅកំពង់ចាម សង់បណ្ណាល័យ ដើម្បីដាក់សៀវភៅអាន។ បណ្ណាល័យនេះ ខ្ញុំជួយផ្ដល់ជំនួយជាសម្ភារៈសង់បង្ហើយ ៦០% ដែលនៅសល់ បន្ទាប់ពីលោកគ្រូប្រឹងសង់ខ្លួនឯងបាន ៤០%។ ??

លោកគ្រូស្ម័គ្រចិត្ត គាត់ជាជាងសំណង់ស្រាប់ គាត់យកពេលទំនេរមកបង្រៀនសិស្សក្រីក្រ ៧៥នាក់ ហើយនៅឆ្លៀតសង់បណ្ណាល័យទៀត។ ដោយសារបាត់បង់ការងារពេលកូវីដ១៩ ទើបផ្អាកធ្វើ ព្រោះគ្មានលុយ ឥឡូវបំពេញបំណងគាត់ និងសិស្សៗ។

យើងឃើញចឹង ថាឱ្យក្មេងធ្វើមិនសម ឬគ្រោះថ្នាក់ តែតាមពិត ជារឿងល្អ បង្រៀនក្មេងទាំងនេះឱ្យចេះសាមគ្គីគ្នា មានភាពរឹងមាំ និងតស៊ូក្នុងជីវិត ហើយមានជំនាញហ្នឹងក្នុងខ្លួនទៀត។ ???

ពេលសង់រួច គាត់នឹងមានមោទនភាព ថាបណ្ណាល័យហ្នឹងមានស្នាដៃគាត់ចូលរួមដែរ ពួកគាត់នឹងប្រឹងប្រែងធ្វើរឿងល្អៗបន្តទៀត។ លោកគ្រូ ក៏គាត់ចង់ឃើញចឹងដែរ ទើបប្រឹងដឹកនាំក្មេងៗជួយគ្នាធ្វើ។

និយាយទៅ អាណិតលោកគ្រូដែរ គាត់កំពុងរស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម សរសើរគាត់ណាស់ ព្រឹកធ្វើការសំណង់ បាន ១៥០០០ ទៅ ២ម៉ឺន យកទៅបង់ថ្លៃភ្លើង និងទិញសម្ភារៈបង្រៀនគួរក្មេងៗក្រីក្រ ៧៥នាក់មិនយកលុយ។ នៅឆ្លៀតសង់បណ្ណាល័យទៀត គាត់ជាមនុស្សដែលសង្គមត្រូវការបំផុត ជាពិសេសគឺអ្នកជួបការលំបាកដូចគ្នា។













មានវិដេអូ៖
ប្រភព ៖ ទ្រី ដាណា Dana Try